**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាលជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការថ្នាក់កណ្ដាល នៃក្រសួងសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយស​សមា​គម​សង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានជាអធិប​តី​ក្នុង «ពិធី​សំណេះសំណាលជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ​អង្គ​ភាព​​ក្រោមឱវាទក្រសួង ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមា​ជិក​ក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិ និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងនិវត្តជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបមានអ្នកចូលរួមប្រមាណ ៨០០​រូប។

លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុ​ម​ប្រឹក្សា​ភិបាល, លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគម បានគូសបញ្ជាក់អំពីវឌ្ឍនភាព សម្រេច​បាន​របស់សមាគមកន្លងមក រួមមាន៖ ទី១. រចនាសម្ព័ន្ធគ្រប់គ្រងសមាគម ត្រូវបានពង្រឹង​តាម​រយៈការពិនិត្យកែសម្រួល ជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធដឹកនាំ និងលក្ខន្តិកៈសមាគម, ទី២. សមាជិកមានការកើនឡើង ពោល គឺកើនពី ១៥៦រូប ក្នុងឆ្នាំ២០១១ ដល់ ៦,៤៧៥ រូប គិតត្រឹមដើមឆ្នាំ២០២៣ ក្នុងនោះសមាជិកជាស្ត្រីចំនួន ១,៩១៩រូប និងធនធាន​ហិរញ្ញវត្ថុ កាន់តែមានស្ថានភាពល្អប្រសើរ ដែលបានផ្ដល់លទ្ធភាពគ្រប់គ្រាន់ សម្រាប់​បង្កើនកម្រិតគាំទ្រ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ដល់សមាជិកជួបការលំបាក, និងទី៣. ការអនុវត្តសកម្មភាពរបស់សមាគម កាន់តែមុតស្រួចឆ្ពោះទៅសម្រេច​បាន​ចក្ខុ​វិស័យ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៣។

ក្នុងឆ្នាំ២០២២ ក្រុមការងារនៃសមាគម បានចុះជួបសំណេះសំណាលសួរសុខ​ទុក្ខនិវត្ត​ជន​​សរុបចំនួន ៧៨៩រូប និងបានផ្ដល់ការឧបត្ថម្ភដល់សមាជិក ​ដើម្បីជួយសម្រាល​ការ​លំ​បាកសរុប ៣៣៥ករណី រួមមានជាអាទិ៍៖ ករណីសមាជិកចូលនិវត្តន៍, សមាជិកសម្រាល​កូន, មានជំងឺ, គ្រោះថ្នាក់ចរាចរ, និវត្ដជន ឬក្រុមគ្រួសារទទួលមរណភាព-ល-។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និង​បង្ហាញ​​នូវការនឹករលឹក និងគុណូបការៈដ៏ថ្លៃថ្លាចំពោះនិវត្តជន ដែលបានរួមចំណែកយ៉ាងធំធេញ ក្នុងការបំពេញភារកិច្ច ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលអាច​សម្រេចបានសមិទ្ធផលជាច្រើន មកដល់បច្ចុប្បន្ននេះ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិត​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ជោគជ័យរបស់រាជរដ្ឋា​ភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាបាននូវលំនឹង​សេដ្ឋ​កិច្ច​កម្ពុជា និងកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជន ។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់អំពីគោលនយោបាយគាំពារសង្គម​ផ្សេងៗ រួមមានជាអាទិ៍៖ ការគាំពារផ្នែកថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខ​សង្គម និងការផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ជនចាស់ជរា, ជនមានពិការភាព, ស្រីមាន​ផ្ទៃពោះ, កុមារអាយុក្រោម ៥ ឆ្នាំ និងអ្នកផ្ទុកមេរោគអេដស៍ តាមរយៈកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្មវិធីនេះនឹងត្រូវបន្តអភិវឌ្ឍទៅជា «កម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារ» នៅពេលខាងមុខ។
ដោយមានការយកចិត្តទុកដាក់ ដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាល មានការគិតគូរក្នុងការដំឡើង ជាបន្តបន្ទាប់នូវប្រាក់បៀវត្សអប្បបរមា និងប្រាក់សោធននិវត្តន៍ ទោះបីជាថវិកាជាតិកំពុងបន្តទទួលរងសម្ពាធធ្ងន់ធ្ងរ នៅឡើយដោយសារវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែនក៏ដោយ។ ជាក់ស្ដែង, ផ្អែកតាមច្បាប់ថវិកាឆ្នាំ ២០២៣នេះ ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែ ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនត្រូវបានដំឡើងពី៦៩ ម៉ឺនរៀល ដល់៧៧ ម៉ឺនរៀល។ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏បានគិតគូរលុបបំបាត់គម្លាតប្រាក់ សោធនរវាងអ្នកចូលនិវត្ត​ចាស់ និងអ្នកចូលនិវត្តថ្មី។ ការយកចិត្តទុកដាក់ដំឡើងប្រាក់ សោធននិវត្តន៍ជាបន្តបន្ទាប់​នេះ គឺបង្ហាញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបានមើលរំលងគុណបំណាច់ និង​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះមន្ត្រីដែលបានចូលនិវត្តន៍។ ក្នុងស្មារតី​នេះ, តាមរយៈសកម្មភាពរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីនាឱកាសនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញពីការតបស្នងនូវគុណបំណាច់ និងរំលឹកអំពីការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់​និ​វត្តជន ក្នុងការអភិវឌ្ឍប្រទេសឱ្យទទួលបានសុខសន្តិភាពនិងភាពរីកចម្រើនលើគ្រប់វិស័យ ។

ឆ្លៀតឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្ស-រិយយសជូននិវត្តជន និងបាននាំយកអំណោយជាថវិកាជូនដល់និវត្តជន និងបានផ្ដាំផ្ញើឱ្យរក្សាសុខភាព ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ សូមឱ្យនិវត្តជនទាំងអស់ជួបប្រទះតែសុខសុវត្ថិភាព មានស្មារតីនិងអារម្មណ៍ជ្រះថ្លា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពចម្រុងចម្រើនបន្ថែមទៀត។

សូមគូសបញ្ជាក់ថា សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១១ ដែលមានចក្ខុវិស័យច្បាស់លាស់ គឺ «លើកតម្កើងគុណតម្លៃនៃមិត្តភាព សាមគ្គីភាព និងសង្គហៈធម៌ នៃបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ក្នុងគោលបំណងចម្បងចំនួន៣គឺ៖
ទី១៖ ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទី២៖ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង

ទី៣៖ ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជូនដល់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជួបការលំបាក តាមគោលការណ៍ដែលមានចែង ក្នុងលក្ខន្តិកៈសមាគម៕

អត្ថបទដែលជាប់ទាក់ទង