**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

បណ្ឌិត ប៉ែន ស៊ីម៉ន៖ រាជរដ្នាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខបានយកចិត្តដល់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសាសនា ត្រូវបានលើកកម្ពស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានថ្លែងថា រាជរដ្នាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តដល់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាត្រូវបានលើកកម្ពស់ ។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌឬសសីមាឆ្លងព្រះវិហារ ឆ្លងសមិទ្ធផលនានា និងពុទ្ធាភិសេកពិសេកក្នុងបរិវេណវត្តអង្ក្រងរាជា ស្ថិតក្នុងភូមិអង្ក្រង ឃុំ កំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែងការកោតសរសើរ ចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានរួមគ្នាកសាងនូវ រាល់សមិទ្ធផលនេះឡើងពិតជាត្រឹមត្រូវ តាមពុទ្ធានុញ្ញាត សម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗ មានឧបោសថកម្មជាដើម ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបន្តទៀតថា វត្តអារាមគឺជាថ្នាលបណ្តុះ បណ្តាលធនធានមនុស្ស ដែលអាវ៉ាសទាំងអស់ សុទ្ធសឹងតែបម្រើអោយវិសយ័ពុទ្ធចក្រ និងអាណាចក្រ ។ គ្រប់សាសនាទាំងអស់នៅកម្ពុជាសុទ្ធតែកើតឡើងតំណាលគ្នាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ដែលរហូតមកដល់ពេលនេះរាជរដ្នាភិបាលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៀតផង ។

ឆ្លៀតឱកាសនោះ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញបំពាក់មេដាយដល់សប្បុរសជន ប្រគេនបច្ច័យសីមាឥន្ទកិល ចំនួន២០លានរៀល សីមាទាំង៨ទិសក្នុងមួយទិសៗ បច្ច័យ ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃជយន្តោទាំងលើវេទការ និងមុខព្រះជីរធំនៃសីមាឥន្ទកិលក្នុងព្រះវិហារ សរុប ២៨អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ៥ម៉ឺនរៀល តាជី យាយជី ចំនួន ១០០នាក់ ម្នាក់ៗខោ និងសំពត់ឡាញ់១ អាវស កន្សែងពានា១ និងថវិកា ១ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង