**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ស្វែងយល់អំពីពាក្យ អវតារ និងមូលហេតុដែលនាំឲ្យកើតមានអវតារបស់ព្រះវិស្ណុ

ភ្នំពេញ៖ ពាក្យថា អវតារ គឺជាពាក្យសំស្រ្កឹត និងបាលីដែលមានន័យថា ការចុះចាកឋានសួគ៌មកចាប់កំណើតឬបែងភាគ នៅលើផែនដី។ នៅក្នុងលិទ្ធិព្រះព្រហ្មញ្ញសាសនា ពាក្យនេះបង្ហាញអំពីការចុះមកចាប់កំណើតបែងភាគនៅលើផែនដីក្នុង ជាតិកំណើតផ្សេងៗ គ្នាជាច្រើនរបស់ព្រះវិស្ណុដែលគេឲ្យឈ្មោះហៅថា វិស្ណុអវតារ។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

នៅក្នុងទេវកថាមួយនៃលទ្ធិព្រហ្មញ្ញសាសនា មានសេចក្ដីនិទានថា មានគ្រាមួយនោះ ព្រះវិស្ណុបានប្រើប្រាស់កង ចក្រទិព្វរបស់ព្រះអង្គ ដើម្បីធ្វើការបង្ក្រាប និងប្រហារយក្សស្រីកំណាចម្នាក់ ឲ្យស្លាប់បាត់បង់ជីវិតទៅ។ ការបាត់បងជីវិត របស់យក្សស្រី (យក្ខិណី) នោះបានធ្វើឲ្យ តាបសភរកៈ ជាកូនយក្សស្រីនោះមានការក្រោធខឹង នឹងព្រះវិស្ណុយ៉ាងខ្លាំង។

ដើម្បីសងសឹកចំពោះព្រះវិស្ណុ តាបសភរកៈ ដែលមានមាត់ទិព្វបានពោលថា ខ្លួននឹងបណ្ដាសារបង្កើតនូវហេតុការណ៍ កាចសាហាវផ្សេងៗជាច្រើនលើក ដើម្បីបំផ្លិចបំផ្លាញដល់សេចក្ដីសុខរបស់មនុស្សលើផែនដី។ បន្ទាប់ពីទ្រង់ព្រះសណ្ដាប់ នូវពាក្យទំនាយរបស់ ឥសីមាត់ទិព្វនោះ ហើយព្រះវិស្ណុទ្រង់ក៏មានព្រះទ័យព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់មនុស្ស លោកនៅក្នុងនៅថ្ងៃខាងមុខ។ នៅពេលនោះ ព្រះអង្គក៏យាងទៅគាំល់ព្រះសិវៈ (ព្រះឥសូរ) នៅឋានកៃលាសដើម្បីស្នើ សុំព្រះរាជយោបល់ព្រះអង្គ ក្នុងការបង្ក្រាបនូវអភិនិហារ ដ៏គ្រោះថ្នាក់ដែលកើតឡើង ដោយពាក្យបណ្ដាសាររបស់ឥសី ភរកៈ។

ពេលនោះ ព្រះសិវៈទ្រង់ក៏ព្រះតម្រិះ និងត្រាប់បង្គាប់ឲ្យព្រះវិសណ្ណុយាងចុះចាកឋានសួគ៌ទៅចាប់កំណើតនៅផែន ដី រាល់ពេលដែលមានគ្រោះកាចកើតឡើង ដើម្បីធ្វើការបង្ក្រាបអំពើអាក្រក់ទាំងឡាយដែលបង្ករឡើងដោយទំនាយ របស់ឥសីភរកៈ។

២. អវតារទាំង១០ របស់ព្រះវិស្ណុ (AVATAR)

១. អវតារទី១_ត្រីមត្សយៈ : ត្រីបានជួយជីវិតមនុស្សឲ្យរួចផុតពីទឹកជំនន់ដែលបង្កើតឡើងដោយយក្សឈ្មោះហយគ្រីវៈ ។

២. អវតារទី២_អណ្ដើកកុម៌ : អណ្តើកជួយទប់ភ្នំមន្ទរ កុំឲ្យរលើងដើម្បីកូរសមុទ្រទឹកដោះ ក្នុងបំណងរកទឹកអម្រឹតដែលបានបាត់នៅបាតសមុទ្រកាលពីទឹកជំនន់ ។

៣. អវតារទី៣_ជ្រូកព្រៃវរាហ : ជ្រូកព្រៃបានសម្លាប់ ហិរណយក្ស ដែលប៉ុនប៉ងរំលាយលោកឲ្យទៅជាទឹកសមុទ្រ ។

៤. អវតារទី៤_នរសិង្ហ :បានសម្លាប់ប្អូនប្រុសរបស់ ហិរណយក្ស ឈ្មោះហិរណកសិពុជាយក្សដែលបានសុំពរពីព្រះព្រហ្មថា មិនឲ្យគេសម្លាប់បានទោះក្នុងពេលយប់ក្ដី ថ្ងៃក្តី អាទិទេពក្ដី មនុស្ស សត្វទូទៅក្ដី ។ ដូច្នេះដើម្បីសម្លាប់យក្សនេះបាន ព្រះវិស្ណុក៏បានបែងភាគជានរសិង្ហ ដែលមានខ្លួនជាមនុស្ស ក្បាលជាសិង្ហហើយសម្លាប់យក្សនោះក្នុងពេលព្រលប់ (ចន្លោះពេលថ្ងៃ និងពេលយប់) ។

៥. អវតារទី៥_វាមន : មនុស្សតឿបានបញ្ឆោតយក្សឈ្មោះពាលី(Bali)ដែលមានបំណងយកទឹកដីទាំងអស់មកគ្រប់ គ្រង ។ ព្រះវិស្ណុក៏បែងភាគជាមនុស្សតឿសុំដីយក្សនោះប្រវែង៣ជំហានសម្រាប់ទីជម្រកដល់ មនុស្សលោក ។ យក្សពាលីយល់ព្រម ព្រះវិស្ណុក៏កាឡាខ្លួនយ៉ាងធំ ឈានតែមួយជំហានបានផែនដីយើងនេះ ។

៦. អវតារទី៦_បរសុរាម :អវតាមានរូបរាងជាមនុស្សកាន់ពូថៅដើម្បីរំដោះមនុស្សឲ្យចេញពីការសង្កត់សង្កិនរបស់ ស្តេចនានា មានស្តេចកាតវិរិយ(Kártavirya)ជាដើម ។ បរសុរាមធ្លាប់បានសម្លាប់ស្តេច ២១អង្គ ។ ពូថៅរបស់បរសុរាមជាអំណោយរបស់ព្រះសិវៈ ។

៧. អវតារទី៧_ព្រះរាម : ជាតួអង្គសំខាន់ក្នុងរឿងរាមាយណៈ ។ ព្រះរាមមានមុខងារសម្លាប់ក្រុងរាពណ៍ ជាយក្សឃោរឃៅដើរគំរាមកំហែង ឋានទេវលោក និងមនុស្សលោក ប៉ុន្តែក្រុងបានសុំពរពីព្រះព្រហ្មកុំឲ្យអាទិទេពក្ដី មនុស្សក្ដី យក្សក្ដី អាចសម្លាប់ខ្លួនបាន ។ ព្រះវិស្ណុយល់រឿងនេះ ក៏បែងភាគជាព្រះរាមដែលជាមនុស្សទេវៈ ដើម្បីសម្លាប់ក្រុងរាពណ៍ ។ គេនិយាយថា ព្រះរាមជាមនុស្ស អរតា ឯនាងសីតាជាអវតានៃនាងលក្ម្សី ។

៨. អវតារទី៨_ក្រឹស្នៈ : គឺជាអវតាទី៨ នៃព្រះវិស្ណុ ដែលមានមុខងារអប់រំមនុស្សឲ្យបានសម្រេចនូវមោក្ស ដើម្បីផ្តាច់ខ្លួនចេញពីវដ្តសង្សារ ជាពិសេស គឺផ្តាច់ខ្លួនចេញពីស្តេចកំណាចមួយអង្គឈ្មោះ កម្ស ដែលមានអធិប្បាយខ្លះក្នុងរឿង មហាភារតៈ ។

៩. អវតារទី៩_ព្រះពុទ្ធ : ពួកវិស្ណុនិយមបានបញ្ចូលតួអង្គព្រះពុទ្ធជាអវតាមួយនៃព្រះវិស្ណុដែរ ដែលមានមុខងារកម្ចាត់ការបូជាយញ្ញ ការបង្ហូរឈាមឥតប្រយោជន៍ ដាស់សតិមនុស្សឲ្យបោះបង់គម្ពីរវេទ រំលាយចោលនូវរបបរស់នៅជាវណ្ណៈ ។
(ការបញ្ចូលតួអង្គព្រះពុទ្ធ ជាអវតានៃព្រះវិស្ណុ ជាមធ្យោបាយប្រមូលទាក់ទាញពុទ្ធបរិស័ទឲ្យមានជំនឿលើខាងសាសនាព្រាហ្មណ៍ និកាយព្រះវិស្ណុ ) ។

១០. អវតារទី១០_កល្កិន : គឺជាអវតាមានខ្លួនជាមនុស្ស ក្បាលជាសេះហើយមានមុខងារកាត់សេចក្តីពួកសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្ម និងឲ្យរង្វាន់ពួកសភាវៈល្អ ដើម្បីរៀបចំយុគថ្មីមួយ ហៅថាយុគមាស៕

អត្ថបទដែលជាប់ទាក់ទង