លោកជំទាវ ស៊ុន សាភឿន៖ គុណសម្បត្តិដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានពុះពារគ្រប់ឧបសគ្គ រួមគ្នាកសាងប្រទេស ឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ

ភ្នំពេញ៖ លោកជំទាវ ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាសមាជិកាគណ:កម្មការទី៥ នៃរដ្ឋសភា អមដំណេីរដោយ លោកជំទាវ ធីម ដានី សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំចុះឃុំហាន់ជ័យ ឯកឧត្តម នង សោភា លោកជំទាវ ស៊ុន សុខា និងលោក សារុន នរិន្ទ មកពីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរា ចំនួន៨៤គ្រួសារ ស្ថិតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
លោកជំទាវ ស៊ុន សាភឿន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ បានជម្រាបជូនប្រជាពលរដ្ឋជ្រាបអំពីគុណសម្បត្តិដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឆ្នើម និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលបានពុះពារគ្រប់ឧបសគ្គ រួមគ្នាកសាងប្រទេស ឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះ លោកជំទាវ ស៊ុន សាភឿន បានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៨៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម, មី ០១កេស, ទឹកស៊ីអុីវ ០១យួរ, ក្រមា០១ និងថវិកា២មុឺនរៀលផងដែរ ៕
