**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ១៤ខ្សែ ប្រវែងជាង ១៦០គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ ដោយចំណាយថវិកាជាង ១៥លានដុល្លារ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ ប្រវែង១៦៥.៦៣គីឡូម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ការដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវ ១៦៥,៦៣គីឡូម៉ែត្រ ក្នុងខេត្តកំពង់ស្ពឺ ក្រោមគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំហានទី២នេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀតរាល់សមិទ្ធផល​ទាំង​អស់នៅក្នុងខេត្តកំពង់ស្ពឺ គឺកើតចេញ​​​ពីតម្លៃ​នៃ​សន្តិភាព និងស្ថេរភាពនយោបាយ ហើយចំពោះសមិទ្ធផលថ្មីដែលបាននឹងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ និងបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋទូទៅ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា តាមរយៈនៃគម្រោងកែលម្អផ្លូវជនបទ គឺពិតជាបានចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវ ទាំងអស់ ព្រមទាំងអ្នកធ្វើដំណើរទទួលបានការកាត់បន្ថយក្នុងកម្រិតអតិបរមាពីការប៉ះពាល់ដល់សុខភាព។

ឯកឧត្ដមថា ជាងនេះទៅទៀតគម្រោងក៏បានផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជនបទអាច ទទួលបានផលដោយផ្ទាល់ពីគម្រោងនេះ ដោយអាចធ្វើដំ​ណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ និងការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែមបង្កើតឡើងនូវកាលានុវត្តភាពសង្គម សេដ្ឋកិច្ចនៅតំបន់ជនបទ និងជំរុញការធ្វើសមាហរណកម្មរវាងទីក្រុង និងជនបទឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង សំដៅពង្រីកវិសាលភាព និងកែលម្អគុណភាព សេវាសាធារណៈនៅតំបន់ជនបទ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសជាតិ ពិសេសក្នុងខេត្តកំពង់ស្ពឺ គឺជាមាគ៌ាក្នុងការបំពេញភារកិច្ច កាតព្វកិច្ចរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើជាតិ និងប្រជាជនតាមរយៈយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យអ្នកវិនិយោគជឿជាក់ និងដាក់ទុនវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដមបានរំលេចផងដែរ ក្នុងនាមជាយុវជន អ្នកបន្តវេន យើងមិនគួរបំភ្លេចនូវសោកនាដកម្មនោះឡើយ យើងគប្បីមើលត្រឡប់ទៅអតីតកាល និងសិក្សារៀនសូត្រពីប្រវត្តិសាស្រ្ត និងធ្វើសកម្មភាព ការងារសព្វថ្ងៃដើម្បីយុវជន និងកូនចៅជំនាន់ក្រោយ។

ជាមួយនឹងការដាក់សម្ពោធសមិទ្ធផលផ្លូវ១៤ខ្សែ មានប្រវែងជាង១៦៥គីឡូម៉ែត្រនេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូហែរ។ តាម​រយៈ​សមិទ្ធិផល​ទាំង​ឡាយ​ខាង​លើ​នេះ យើង​ក៏មិន​អាច​បំភ្លេច​បាន​នូវ​តម្លៃ​នៃ​សន្តិភាពនោះឡើយ ហើយតាមរយៈសន្តិភាពដែលយើងថែរក្សាបាន យើងនឹងអាចទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវសរុបចំនួន ១៤ខ្សែ ប្រវែង ១៦៥.៦៣គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២.៣៨គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ឃុំ និង ៦ស្រុក សរុបថវិកា ១៥,១៥៤,០០០ ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង