នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។
ការអញ្ជើញមកដល់របស់ ឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នៅព្រលានយន្តហោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស៕
