ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤០ឆ្នាំមកនេះ បក្សប្រជាជន បានបង្កើតនូវស្នាដៃ និងគុណបំណាច់ ដ៏ច្រើនលើសលប់ជូនជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។
ការលើកឡើងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងក្នុងឱកាស អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ៕

