ព្រឹកស្អែក! សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត វិទ្យាស្ថាន វ៉ាន់ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត វិទ្យាស្ថាន វ៉ាន់ដា ជំនាន់១៩ ដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្យ។
