**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីឱ្យការអនុវត្តន៍កម្មវិធីកែរទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រេចបានជោគជ័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៨ចំណុច ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រសួងស្ថាប័ន ដែលជាតួរអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីគ្រប់គ្រង កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ យកទៅបន្តអនុវត្តន៍ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក។

អនុសាសន៍គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញក្នុងឱកាសនោះរួមមាន៖

* ទី១៖ ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័នត្រូវជំរុញអនុវត្ត ប្រកបដោយភាពជាម្ចាស់នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍ រួមរបស់រាជរដ្ឋាភិបាល ។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។ ឤស្រ័យនេះគ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្ត ជាប្រចាំ ។ ការកែទម្រង់ត្រូវផ្តើមចេញជាសំខាន់ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការសម្រេចនូវលទ្ធផល ស្របគ្នានឹងការពង្រឹងសមត្ថភាព ធនធានមន្ត្រីរាជការនៅក្រោមឱវាទ ។

* ទី២៖ ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀម រៀបចំគ្រប់ជ្រុងជ្រោយដើម្បីធានាឱ្យបាននូវ «ការអនុវត្តជាមូលដ្ឋាន» នូវថវិកាព័ត៌មានសមិទ្ធិកម្មយ៉ាងយូរនៅឆ្នាំ២០២៦ខាងមុខ ស្របតាមគោលដៅកំណត់នៃ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ» របស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថា ការកែទម្រង់ប្រព័ន្ធថវិកាជាតិ គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយសារថវិកាគឺជាឧបករណ៍គន្លឹះ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើបា្រស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធាន របស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធាន ទាំងនោះបម្រើឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ។

* ទី៣៖ ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេស គឺកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលសម្តេចបានសម្រេចដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅ ។ អភិបាលកិច្ចល្អត្រូវការសមាសធាតុ សំខាន់ទាំងបួន ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់ ៣ បូក ១ នេះ ពោលគឺ ៖ (១). ការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព (២).ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព (៣).ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្រប- សម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង(៤).ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយ ប្រសិទ្ធភាព ។ ក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ ។

* ទី៤៖ ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាជាមួយកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។

* ទី៥៖ ត្រូវបន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការ និង ថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និងកម្រិតដឹកនាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជាការបំពេញការងារជាក្រុម ។

* ទី៦៖ ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ» នៅគ្រប់កម្រិតនិងជាពិសេស «ក្នុងកម្រិតថ្នាក់ដឹកនាំ» នៅក្នុងស្ថាប័ន និងអង្គភាពពីព្រោះនេះគឺជាកត្តាចម្បងដែលកំណត់ នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន ។* ទី៧៖ ត្រូវប្រកាន់យកគោលការណ៍ «គុណភាព សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ ពិសេសនៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះសំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ ។ គោលការណ៍នេះត្រូវអនុវត្តមិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត ។

* ទី៨៖ ត្រូវពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ» នៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព នៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ ។ ម្យ៉ាងទៀតយន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង