**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សម្តេចតេជោ ណែនាំដល់រដ្ឋមន្ត្រីទាំងឡាយ ត្រូវពិនិត្យឱ្យច្បាស់លើលិខិតរបស់ខ្លួន មុនចុះហត្ថលេខាដាក់ជូនសម្តេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ណែនាំដល់បណ្តារដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន ត្រូវពិនិត្យឱ្យបានច្បាស់លាស់ លើលិខិតរបស់ខ្លួន ទាំងអក្ខរាវិរុទ្ធ និងការចុះថ្ងៃខែ មុននឹងចុះហត្ថលេខា បញ្ជូនចូលមកសម្តេចដើម្បីពិនិត្យ និងសម្រេច។

នៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការកត់សម្គាល់មានតែរដ្ឋមន្ត្រីក្រសួងចំនួន៤ ដែលធ្វើការងារបានល្អ ពាក់ព័ន្ធនឹងការលិខិតចូលមកសម្តេច ក្នុងនោះរួមមានក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយធ្វើលិខិតមានខ្លឹមសារខ្លី មិនវែងឆ្ងាយ ហើយមានដាក់នូវជម្រើសសម្រាប់ ការសម្រេចចិត្តថែមទៀតផង។

សម្តេចតេ បានរំលឹកពីភាពខុសឆ្គង នៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាត នៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេចលើកឡើងថា លិខិតដើមរបស់ក្រសួងរ៉ែ និងថាមពល ដាក់ចូលតាមទីស្តីការគណៈរដ្ឋមន្ត្រី ដោយគ្រាន់តែរាយកាណ៍ ពីវឌ្ឍនភាពក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគប៉ុណ្ណោះ តែបែរជាលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដាក់ចូលទៅសម្តេច ស្នើសុំមតិដឹកនាំទៅវិញ។

សម្តេចតេជោបញ្ជាក់ថា សម្តេចផ្តល់អាទិភាពឲ្យតែក្រសួងចំនួន៤ ប៉ុណ្ណោះដែលអាចដាក់លិខិតត្រង់ទៅសម្តេច គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក្រៅពីក្រសួងទាំង៤នោះ គឺត្រូវដាក់លិខិតតាម ទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងបញ្ជូនទៅដល់សម្តេច។

សម្តេចតេជោ ជំរុញឲ្យបណ្តាថ្នាក់ដឹកនាំ តាមបណ្តាក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើមិនចេះពីការធ្វើលិខិតស្នាម ត្រូវខិតខំរៀនសូត្របន្ថែម កុំខ្មាសអៀន ទោះខ្លួនជាប់ថ្នាក់បណ្ឌិតរួចហើយក្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៊ិចក្រហមរបស់ខ្ញុំទៅច្រើនណាស់ តែវានៅតែដដែល ក្រែងមិនបានទៅដល់រដ្ឋមន្ត្រី ខ្ញុំសុំអង្វរក ឲ្យលោករដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឲ្យច្បាស់មើល ទាំងពីអក្ខរាវិរុទ្ធ ទាំងពីស្អីៗ លិខិតត្រូវផ្ញើមកនាយករដ្ឋមន្ត្រី មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយ ខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឲ្យច្បាស់»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «ពេលបានឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិល ឡើងធ្វើចៅហ្វាយខេត្តកុំខ្ជិល ធ្វើមេនេះ មេនោះកុំខ្ជិល រៀនទៅ រៀនសួរគេ ទៅកុំខ្ចាស់អៀនអី ខ្ញុំសុំស្នើឲ្យពិនិត្យឡើងវិញ»។

សម្តេតេជោ ហ៊ុន សែន បានព្រមានផងដែរថា ធ្វើជារដ្ឋមន្ត្រីកុំខ្ជិល ដោយសារតែសល់ប៉ុន្មានខែទៀតប៉ុណ្ណោះនឹងបញ្ចប់អាណត្តិទី៦ សម្តេចក៏បានព្រមានបង្ហោះជាសាធារណៈ នូវលិខិតរបស់រដ្ឋមន្ត្រីណាដែលខ្ជីខ្ជា បើសិនទទួលបានកែណែនាំពីសម្តេចរួចហើយ នៅតែប្រព្រឹត្តកំហុសដដែលជាដដែលនោះ៕

អត្ថបទដែលជាប់ទាក់ទង