ប្រុងប្រយ័ត្ន! មានជនខិលខូចក្លែងបន្លំតេលេក្រាមដាក់ឈ្មោះ និងរូប ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ មានជនខិលខូចបានក្លែងបន្លំតេលេក្រាមប្រើប្រាស់ឈ្មោះ និងរូបរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន។
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៦ ខែមីនានេះ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានលើកឡើងដូច្នេះថា “សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា មានករណីដែលជនបោកប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដើម”៕
