ល្អណាស់! សំរាមប្លាស្ទិកមួយចំនួនដែលប្រមូលចេញពីទន្លេ កំពុងកែច្នៃទៅជាថូផ្កា ខ្លះបំលែងជាថាមពល និងស៊ីម៉ង់
ភ្នំពេញ៖ សំរាមដែលប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន បាននឹងកំពុងកែច្នៃទៅជាថូផ្កា ខ្លះបំលែងជាថាមពល និងស៊ីម៉ង់។
យើងគ្រប់គ្នាបានដឹងហើយថា សំរាម បានក្លាយជាប្រធានបទក្ដៅ នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងរួមគ្នាគិតគូរពីបញ្ហាអាកាសធាតុ ថែរក្សាបរិស្ថាន។
ជាមួយគ្នានេះដែរ សំរាមភាគច្រើន អាចកែច្នៃមកជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង តួយ៉ាងយោងតាម អង្គការទន្លេ សមុទ្រ( River Ocean Cleanup) បានឱ្យដឹងថា សំរាមពីទន្លេ កំពុងត្រូវបានច្នៃចេញជាថូផ្កាដ៏ស្រស់ស្អាត។
ប្រភពបញ្ជាក់ថា សំរាមប្លាស្ទិកមួយចំនួននៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះ ទាំងអស់ក្លាយជាសុីម៉ង់ដ៍៕