**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

និស្សិតឆ្នើមកម្ពុជា៦រូប ត្រឡប់ដល់មាតុភូមិវិញ បន្ទាប់ពីចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសអនុមហាតំបន់ទន្លេមេគង្គលើកទី២

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវនិស្សិតឆ្នើមរបស់កម្ពុជា៦រូប បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយពីបានចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦មាន៖ កម្ពុជា ចិន ថៃ វៀតណាម ឡាវ ភូមា កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាពនិងភាពជោគជ័យ។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងជាអ្នកសម្របសម្រួល បានឱ្យដឹងថា យុវជនទាំងអស់បានសម្តែងនូវទឹកចិត្តដោយមិនអាចបដិសេធបានទេថា កម្មវិធីនេះពិតជាបានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដូចជា ការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន តាមរយ:ការបំពេញទស្សនកិច្ចសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍នៅចំការអាភៀនប្រវត្តិនៃគ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់ ពង្រីកបាននូវចំណេះដឹង និងទំនាក់ទំនងក្នុងនាមជាប្រទេសសហគមន៍តែមួយ វាសនាតែមួយ។

ឧត្តមសេនីយ៍ត្រី យិន យឿត បានបន្ថែមថា យុវនិស្សិតក៏បានសិក្សាស្វែងយល់ផ្ទាល់ពីដំណាំអាភៀន តំបន់ត្រីកោណមាស សារមន្ទីររបស់ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រាសាទបុរាណជាច្រើនពីសាកលវិទ្យាល័យធំៗ។ សិក្សាស្រាវជ្រាវបន្ថែមអំពីគម្រោង Roi jai Rak Farm ដែលបានបង្កើតឡើងនៅឆ្នាំ២០១៨ បានកែលម្អផ្ទៃដីនៅតំបន់ឈៀងម៉ៃ ដែលពីមុនគ្មានការយល់ដឹង មកជាតំបន់ដីកសិកម្ម ដាំដុះដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វដែលអាចរកកម្រៃ និងប្រាក់ចំណេញខ្ពស់។

ឧត្តមសេនីយ៍ត្រី យិន យឿត ​បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់បានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រទេសថៃ និងឡាវដែរបានទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅបំផុត ទាំងកន្លែងស្នាក់នៅ និងអាហារហូបចុក ប្រកបដោយសុខភាព ផាសុខភាព ហើយនឹងយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅផ្សព្វផ្សាយបន្តដល់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សារៀនសូត្រ នៅតាមសាកលវិទ្យាល័យតាមប្រទេសរៀងៗខ្លួន ព្រមទាំងនឹងពង្រឹងទំនាក់ទំនងជាបណ្តាញយុវជនសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌនៃការងារអប់រំ ទាំងរដ្ឋ និងឯកជនផងដែរ។

លោក Wichai Chaimonkhon អគ្គលេខាធិការ ONCB បានថ្លែងថា តំបន់ត្រីកោណមាស ជាកន្លែងផលិតគ្រឿងញៀនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ​ដល់ប្រទេសនៅ​ក្នុងអនុ​តំបន់មេគង្គ ហើយបណ្តាញយុវជន គឺជាបណ្តាញដ៏សំខាន់មួយ ដែលជួយជំរុញដ៏មានសក្ដានុពលសម្រាប់ ការទប់ស្កាត់គ្រឿងញៀនប្រកបដោយប្រសិទ្ធភាព ពេលដែលពួកគេអភិវឌ្ឍជំនាញបានត្រឹមត្រូវ តាមអាយុរបស់ពួកគេ និងបានថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានគាំទ្រចាត់តំណាងវ័យក្មេងចូលរួមក្នុងកម្មវិធីនេះ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់មិត្តថៃ និងប្រទេសជាមិត្តដែលបានគាំទ្រ ដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានចាត់យុវជនឆ្នើម៦រូប ចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានរយៈពេល១១ថ្ងៃ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសថៃ និងប្រទេសឡាវ៕

អត្ថបទដែលជាប់ទាក់ទង