**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្ដេចតេជោ៖ រាជរដ្ឋាភិបាល បានទិញស្ថានីយបូបទឹកទាំងអស់ក្នុងខេត្តកំពង់ធំ ដើម្បីបន្ថយថ្លៃចំណាយរបស់កសិករ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយប្រមាណជិត១លានដុល្លារ ដើម្បីទិញស្ថានីយបូបទឹកទាំងអស់ក្នុងខេត្តមួយនេះ សំដៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ក្នុងការបូបទឹកសម្រាប់បង្កបង្កើនផល។

ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាលើថ្លៃបូបទឹកដាក់ស្រែ ក្នុង១ហិកតា តម្លៃ១,២០០,០០០រៀល ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូបទឹកទាំងអស់នោះ ប្រជាកសិករចំណាយត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ហិកតា ដូច្នេះរាជរដ្ឋាភិបាលបានជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋពាក់កណ្ដាល។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ថែមក្រៅពីការកាត់បន្ថយការចំណាយថ្លៃបូបទឹកសម្រាប់បង្កបង្កើនផលនេះ រាជរដ្ឋាភិបាលក៏សម្រួលដល់ការចំណាយថ្លៃភ្លើងផងដែរ ដោយរដ្ឋគិតតម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានទិញយកស្ថានីយបូបទឹកទាំងអស់ ដែលមានតម្លៃរហូតដល់ជិត២លានដុល្លារសហរដ្ឋអាមេរិក។ ពីមុននេះកសិករនៅខេត្តកំពង់ធំ ប្រើប្រាស់ទឹកដោយសារវិស័យឯកជន គឺយក១ហិកតា តម្លៃ១,២០០,០០០រៀល ឥលូវនេះយើងកាត់បន្ថយការយកថ្លៃទឹក នៅត្រឹម៦០ម៉ឺនរៀល ល្មមគ្រប់គ្រាន់ដើម្បីការចេញថ្លៃទឹក។ ខណៈថ្លៃភ្លើងសម្រាប់បូបទឹកឲ្យកសិករ ត្រឹម៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការកាត់បន្ថយចំណាយថ្លៃដើម នៃការផលិតនេះ ប្រជាពលរដ្ឋនឹងទទួលបាននូវផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ពិសេសផលចំណេញតែម្ដង។ ចំណុចនេះ សម្ដេចបានលើកទឹកចិត្តឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃដីដែលរដ្ឋផ្ដល់កម្មសិទ្ធិ ទាំងផ្ទៃដីដែលអាស្រ័យផល ត្រូវខិតខំធ្វើយ៉ាងមិចឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ពិតប្រាកដពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងបន្ថែមថា អ្វីដែលទាំងអស់ដែលរាជរដ្ឋាភិបាលបានធ្វើនេះ មិនមែនជាការដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតទេ តែឆ្លងកាត់ការអនុវត្តជាក់ស្ដែង ដែលយើងបាននិងកំពុងធ្វើ និងបន្ដធ្វើតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង