**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

កម្ពុជា កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែម

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារនាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។

កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទ LDC5 ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងដូហា ប្រទេសកាតា។

កិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ​ ត្រូវបានដឹកនាំដោយសហប្រធានពីររូបគឺ ឯកឧត្តម Evariste Ndayishimiye ប្រធានាធិបតីសាធារណរដ្ឋ Burundi និងលោកជំទាវ Sheikh Hasina នាយករដ្ឋមន្ដ្រីប្រទេសបង់ក្លាដេស ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។

ក្នុងកិច្ចអន្ដរាគមន៍ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកាតា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ និងបានលើឡើងអំពីយុទ្ធសាស្ដ្រសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា តាមរយៈការចូលជាសមាជិក ASEAN និង អង្គការ WTO ក៏ដូចជាការបំពេញតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងក្របខ័ណ្ឌទាំងនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

ក្នុងតួនាទីសកម្មរបស់កម្ពុជាក្នុងតំបន់ ឯកឧត្ដមក៏បានលើកឡើងដែរថា កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានរៀបចំសិក្ខាសាលាកិច្ចពិភាក្សាថ្នាក់តំបន់ ស្ដីពី LDC5 សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចូលរួមសហការពីអង្គការ WTO, UN-OHRLLS និង Enhance Integrated Framework (EIF) ព្រមទាំង UN Regional Economic Commissions ដែលសិក្ខាសាលានេះបានពិភាក្សាលើប្រធានបទសំខាន់ៗ ជាធាតុចូលសម្រាប់ បណ្ដាដៃគូអភិវឌ្ឍន៍ និង ប្រទេស LDCs ជាពិសេស​ LDCs ដែលត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានជម្រាបជូនអង្គប្រជុំអំពី ការខិតខំប្រឹងប្រែង និងបទពិសោធន៍របស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដែលជាផ្នែកស្នូលមួយនៃយុទ្ធសាស្ដ្ររយៈពេលវែងនៃការចាកចេញពីចំណាត់ថ្នាក់ LDC។​
ក្នុងនាមជាសមាជិក ASEAN កម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP)។

បន្ថែមពីនោះទៀត កម្ពុជាបានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានរួចរាល់ហើយ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពអារ៉ាប់អេមីរ៉េត ដែលរំពឹងទុកថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីកម្ពុជាដែលត្រូវបានវាយតម្លៃលើកទី១ គណៈកម្មការ UN ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ថាកម្ពុជាអាចមានលក្ខណៈសម្បត្តិចាកចេញពី LDC category ជាលើកទី១ នៅឆ្នាំ២០២១ ហើយកម្ពុជាត្រូវជាប់លក្ខខណ្ឌនេះជាលើកទី២ សម្រាប់ការវាយតម្លៃម្ដងទៀតជាលើកទី២ នៅដើមឆ្នាំ២០២៤ ទើបអាចសម្រេចថាកម្ពុជាអាចចាកចេញពី LDC category នៅឆ្នាំ២០២៧ ឬឆ្នាំបន្ដបន្ទាប់ទៀត។ ឯកឧត្តមបានកត់សម្គាល់អំពី បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងពាណិជ្ជកម្ម ដូចជា ការបាត់បង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់​ថ្នាក់ LDC។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការពន្យារពេលក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសនិងដោយឡែក, កម្មវិធីកសាងសមត្ថភាពនិងជំនួយបច្ចេកទេសចំពោះ LDCs, ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយឯកឧត្តមបានលើកឡើងអំពី កម្មវិធីសកម្មភាពដូហាសម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដីសម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូនសម្រាប់ប្រទេសកំពុងចាកចេញពី LDC category ឆ្នាំ២០០៤ និង​ ២០២១។

​ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ដៃគូអភិវឌ្ឍន៍ ក្នុងការច្របាច់បញ្ជូលយុទ្ធសាស្ដ្រអន្តរកាលយ៉ាងរលូន ទៅក្នុងកម្មវិធីជំនួយ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសដែលកំពុងចាកចេញពី LDC មុនពេល និងក្រោយពេលចាកចេញ។

អត្ថបទដែលជាប់ទាក់ទង