**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគីបារាំង នឹងបន្តសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីធានា​និរន្តភាព​ផ្គត់ផ្គង់ទឹក​នៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគីបារាំងនឹងបន្តសិក្សាលទ្ធភាពសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ នៅឆ្នាំ២០២៣នេះ ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ។

ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាករទឹកក្រុងភ្នំពេញ និងទីប្រឹក្សាបច្ចេកទេស SUEZ Consulting ក្នុងការសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី៣ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា​ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ គឺ​​យោងទៅតាមផែនការមេជំហានទី៣ ដែលទាមទារឱ្យបន្ត​សាងសាង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ បន្ថែមទៀត ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ ​​ស្របពេល​ចំនួនប្រជាជន និងតម្រូវការទឹកប្រើប្រាស់ បានកើនឡើងពីមួយឆ្នាំទៅឆ្នាំឥតឈប់ឈរ​។

ឯកឧត្ដមបន្ថែមថា ក្រៅពីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ ក៏នឹងផ្គត់ផ្គង់ទៅតំបន់​ក្រៅពីរាជធានីភ្នំពេញផងដែរ ដូចជានៅប៉ែកខាងជើង,​ ​ប៉ែកខាងជើង​ឆៀងខាងកើតរាជធានីភ្នំពេញ និងភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញជាដើម។

ឯកឧត្ដមបាន​ឱ្យដឹងថា ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវចាប់ផ្តើម​ឡើង ​នៅក្នុងចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងចំណាយថវិកាសម្រាប់សិក្សាប្រមាណ ៥០០ពាន់អឺរ៉ូ (ជាង៥០ម៉ឺនដុល្លារ) ដែលជាជំនួយហិរញ្ញប្បទានឥតសំណង របស់ក្រសួងសេដ្ឋកិច្ចបារាំង។

ឯកឧត្ដមបន្តថា តាមផែនការមេជំហានទី៣ ដែលរដ្ឋាទឹកបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គម្រោង​រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវផលិតទឹកឱ្យបាន ១៩៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែយ៉ាងនេះក្តីរង់ចាំការសិក្សាបញ្ចប់សិន ទើបដឹងជាក់ស្តែងថា បរិមាណទឹកដែលត្រូវផលិត មានចំនួនប៉ុន្មានម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្ដមលើកឡើងយ៉ាងដូច្នេះថា «រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ មុននឹងសាងសង់ គឺមុនដំបូងត្រូវទាមទារការសិក្សាជាមុនសិន ថាតើត្រូវទាមទារការសាងសង់រោងចក្រនោះប៉ុន្មានម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ហើយវាគ្រប់គ្រងការផ្គត់ផ្គង់ទៅតំបន់ណាសំខាន់ ដើម្បីគណនាបង្ហាញទៅលើការសិក្សាសមិទ្ធិលទ្ធភាព ។ ក្រោយការសិក្សានេះ យើងនឹងរៀបចំឯកសារជូនដល់សាមីក្រសួងអាណាព្យាបាល រួមមានក្រសួងហិរញវត្ថុ និងក្រសួងឧស្សាហកម្ម ដើម្បីលោកជួយអន្តរាគមន៍ ស្វែងរកថវិកាសម្រាប់សាងសង់»។

លោកបាន​ឱ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ អាចនឹងឈាន​ទៅការសាងសាង់នៅ​ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ​​ ដែលអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៨ ឬ២០២៩។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៨០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ប៉ុន្តែសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រទាំង ៤របស់រដ្ឋាករស្វយ័តទឹកក្រុងភ្នំពេញ មានត្រឹមតែ៦៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

ឯកឧត្ដម ឡុង ណារ៉ូ បានលើកឡើងថា នៅពេលដែលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដាក់ឱ្យដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នឹងបំពេញបាននូវតម្រូវការគ្រប់គ្រាន់ ដល់គ្រប់បណ្តាញដែលមានស្រាប់​ ដែលធ្លាប់តែជួបបញ្ហាសម្ពាធទឹកទាប។

ចំណែកគម្រោងរោងចក្របាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ ឆ្នាំ២០២៤ ដោយរោងចក្រនេះនឹងបន្តពង្រីកទៅកាន់តំបន់ ដែលរដ្ឋាករទឹកមិនបានផ្គត់ផ្គង់ទៅដល់។

យោងតានផែនការមេផ្គត់ផ្គង់ទឹកស្អាត ដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ​បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ​តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ​ ដែលតម្រូវឱ្យសាងសង់រោងចក្រផលិតទឹកស្អាតយ៉ាងហោច ៦ទីតាំងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង