ព្រឹត្តិការណ៍ ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១២ មីនា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធី ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣ ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៣ នាពេលមុ។
សូមអញ្ជើញបងប្អូនសាធារណជនទាំងអស់ ចូលរួមកម្មវិធី ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមុខសាលាខេត្តបាត់ដំបង ចាប់ផ្តើមនៅម៉ោង ៧ព្រឹក៕
