**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ឯកឧត្តម ព្រុំ សុខា៖ ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយក្នុងសង្គម ត្រូវផ្តល់ឱកាសអប់រំរៀនសូត្រពេញលេញដល់ស្ត្រីតាំងពីកុមារភាព

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចូលរួមប្រមាណជាង ៣០០នាក់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា “ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយក្នុងសង្គម ត្រូវផ្តល់ឱកាសអប់រំរៀនសូត្រពេញលេញដល់ស្ត្រីតាំងពីកុមារភាព” ។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា ឆ្នាំនេះយើងអាចជួបជុំគ្នាដោយផ្ទាល់ដើម្បីរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឡើងវិញបាន អាស្រ័យដោយមគ្គុទេ្ទសភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ច និងសង្គមជាតិត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការរៀបចំទិវាអន្តរជាតិនារីនេះ គឺធ្វើឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល ការប្តេជ្ញាចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជាវិជ្ជមាននានា ក្នុងការសម្រេចឱ្យបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញជំនឿយ៉ាងមុតមាំថាក្នុងយុគសម័យឌីជីថល ស្ត្រីនឹងមានកាលានុវត្តភាព ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញរឹងនិងទន់ ប្រកបដោយគុណភាព និងគុណវុឌ្ឍិ ដើម្បីលើកកម្ពស់តួនាទី និងសិទ្ធិស្មើភាពរបស់ស្រ្តីខាងសេដ្ឋកិច្ច និងខាងនយោបាយនៅក្នុងសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងជំរុញលើកទឹកចិត្តឱ្យស្រ្តីទាំងអស់ត្រូវប្រឹងប្រែងលើកកម្ពស់គុណាធិបតេយ្យ ដើម្បីពង្រឹងសមត្ថភាព និងគុណវុឌ្ឍិរបស់ខ្លួន ព្រោះថាក្រៅពីឱកាសដែលសង្គម សហគមន៍ គ្រួសារ បុរសផ្តល់ឱ្យ គឺស្រ្តីខ្លួនឯងត្រូវពុះពារបង្កឱកាសដោយខ្លួនឯង ដើម្បីសមភាព សមធម៌ នៃសិទ្ធិសេរីភាពរបស់ស្ត្រី។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា សំណូមពរឱ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាបន្តជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ រួមចំណែកដល់ការធានាបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់តរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង