**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្តេចតេជោ៖ សូមកុំឱ្យពលរដ្ឋកម្ពុជា ក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ , អាជ្ញាធរត្រូវទប់ស្កាត់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យទប់ស្កាត់ការផលិតផល និងទំនិញគ្មានគុណភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសូមកុំឱ្យប្រជាពលរដ្ឋកម្ពុជា ក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយឱ្យសោះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំ លើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា បញ្ហាចំណីអាហារពេលនេះ ត្រូវរកវិធីដោះស្រាយយ៉ាងម៉េចទប់ស្កាត់ ព្រោះវាទំនាក់ទំនងនឹងការផលិត។ បើសិនជាការផលិតសមស្របវាបង្កើតជាចំណីអាហាររបស់ប្រជាពលរដ្ឋរបស់យើង មានសុវត្ថិភាព និងសុខភាពល្អ។ ពីជំនាន់ប៉ុលពត ឬក្រោយសម័យសង្គ្រាម គឺប្រជាជនមិនគិតពីសុខភាពឡើយ ពោលគឺគិតតែរឿងក្រពះឆ្អែត ប៉ុន្តែបច្ចុប្បន្ន ត្រូវគិតពីអាហារឆ្អែតឆ្ងាញ់ និងធានាសុវត្ថិភាពសុខភាពវិញម្តង។

ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើការផលិតមានភាពសមស្របនោះនឹងបង្កើតជាចំណីអាហារ ឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងមានសុខភាពល្អ។ ដូច្នេះ ត្រូវដាក់ចេញនូវគោលដៅដោះស្រាយតាំងពីការផលិត។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផលិតកែច្នៃខ្លះ វាទាមទារឱ្យមានការពិនិត្យមុននឹងចរាចរលើទីផ្សារ។ ឃើញទេកន្លងទៅយើងក៏បានផ្សព្វផ្សាយ កុំឱ្យប្រើប្រាស់ទឹកសារ៉ូមួយប្រភេទ ដែលបានធ្វើឱ្យស្លាប់មនុស្សនៅលើប្រទេសជាច្រើន។ អ៊ីចឹងក្នុងប្រទេសរបស់យើង មុននឹងនាំចូលអ្វីមក ក៏ត្រូវតែពិនិត្យថា អាហ្នឹងវាធានាសុវត្ថិភាពទេ? វាច្បាស់ទេ? សូមកុំឱ្យប្រជាជនកម្ពុជាក្លាយទៅជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយឱ្យសោះ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មុននឹងផលិតផលនាំចូលមកកាន់ប្រទេសកម្ពុជាត្រូវសិក្សាឱ្យបានច្បាស់ថា ផលិតផលទាំងនោះមានគុណភាព និងធានាសុវត្ថិភាព និងលុះត្រាតែប្រទេសដែលផលិតទាំងនោះ បានដាក់ចរាចរលើទីផ្សារក្នុងប្រទេសសាមីខ្លួនជាមុនសិន។

សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកឡើងវិញថា មានប្រទេសមួយចង់យកថ្នាំដែលខ្លួនផលិតបានមកសាកល្បងប្រជាជនកម្ពុជា ប៉ុន្តែ ត្រូវបានសម្រេចបដិសេធ និងចង្អុលមុខចំៗចំពោះទង្វើបែបនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា “កុំយកប្រជាជនខ្មែរ ធ្វើតេស្តសម្រាប់ឱសថដែលគេផលិត ទុកឱ្យគេធ្វើតេស្តសម្រាប់ខ្លួនគេទៅ។ កម្ពុជា មិនមែនជាធុងសំរាមបោះចោលនូវបច្ចេកវិទ្យាហួសសម័យ។ ខ្ញុំ (ធ្លាប់) បានប្រកាសនៅឆ្នាំ១៩៨៨។ អ៊ីចឹងកម្ពុជា អត់ត្រូវទទួលអ្វីដែលវាហួសសម័យយទេ រាប់ទាំងប្រព័ន្ធឌីជីថល អត់មានអាចាស់នៅស្រុកយើង អាថ្មីនៅស្រុកគេទេ”។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនមែនជាប្រទេសធុងសំរាម សម្រាប់ប្រទេសណាមួយនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង