លោកជំទាវ គឹម សុវណ្ណា អញ្ជើញប្រារព្ធខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង ឯកឧត្តម សុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកជំទាវ និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១២ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍក្នុងយុគសម័យឌីជីថល” នៅសាលាខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី ភរិយាថ្នាក់ដឹកនាំខណ្ឌ នាយក-នាយករងខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង ០៧ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានផ្សារទាំង ០២ និងមន្ត្រីរាជការចំណុះខណ្ឌ សង្កាត់ភូមិ នគរបាល កងរាជអាវុធហត្ថ ផ្សារ សរុបចំនួន ២៥០នាក់៕
