**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បទវិភាគ៖ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ


ខែមីនា ប្រជាជនចិនបានអបអរទទួលព្រឹតិ្តការណ៍ធំមួយក្នុងជីវភាពនយោបាយរបស់បក្សនិងរដ្ឋ ពោលគឺមហាសន្និបាតសភាទាំងពីរបានប្រារព្ធធ្វើ ។ ឆ្នាំនេះ ជាឆ្នាំទីមួយដែលប្រទេសចិនចាប់ផ្តើមអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំផ្លាស់ប្តូរអាណត្តិរបស់ស្ថាប័នរដ្ឋនិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនផងដែរ ដូច្នេះគឺមានសារសំខាន់ណាស់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។
សហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនក្នុងឆ្នាំនេះ ដោយសម្គាល់ឃើញជាទូទៅថា មហាសន្និបាតសភាទាំងពីររបស់ចិនក្នុងឆ្នាំនេះមានសារសំខាន់ណាស់ បច្ចុប្បន្ន ការងារសំខាន់របស់ចិន គឺអភិវឌ្ឍសេដ្ឋកិច្ចនិងជំរុញកំណើន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល កំណើនសេដ្ឋកិច្ចចិនប្រកបដោយភាពនឹងនរក្នុងរយៈពេលយូរមានអំណោយផលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនក៏នឹងជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមនៅលើពិភពលោកទាំងមូលផងដែរ ។
លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ដែលមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនបានកំណត់ បានក្រាលផ្លូវសម្រាប់ឱ្យប្រទេសចិនសម្រេចបាននូវគោលដៅកំណើនខាងសេដ្ឋកិច្ច បន្ទាប់ពីអនុវត្តគោលនយោបាយថ្មីសម្រាប់គ្រប់គ្រងនិងបង្ការជំងឺកូវីដ១៩ ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការអភិវឌ្ឍជាសកលទៀតផង ។
ឥស្សរជនអន្តរជាតិយល់ឃើញជាទូទៅថា គោលណែនាំផ្នែកនយោបាយដែលតាក់តែងដោយមហាសន្និបាតសភាទាំងពីររបស់ចិនក្នុងឆ្នាំនេះ នឹងជំរុញឱ្យប្រទេសចិនឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន” ក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ តើប្រទេសចិននឹងដឹកនាំប្រជាជនចំនួន១ពាន់៤រយលាននាក់ឆ្ពោះទៅកាន់ផ្លូវប្រកបដោយភាពសម្បូរសម្បាយនិងវិបុលភាពយ៉ាងដូចម៉្តេច ?
ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បង្គួរនៅលើពិភពលោក បើប្រៀបធៀបនឹងប្រទេសអភិវឌ្ឍន៍ GDPនិងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅតែមានគម្លាតយ៉ាងខ្លាំងបង្គួរ ។ ការអភិវឌ្ឍដោយអតុល្យភាពនិងមិនពេញលេញ ជាបញ្ហាគន្លឹះដែលរារាំងដល់ប្រទេសចិនក្នុងការជំរុញកិច្ចកសាងប្រទេសទំនើបដ៏ខ្លាំងក្លា ។
របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានលើកឡើងនូវគោលដៅសំខាន់ៗនៃការអភិវឌ្ឍរបស់ចិនក្នុងឆ្នាំនេះ ពោលគឺ៖ ផលិតផលក្នុងស្រុកសរុបក្នុងពេញមួយឆ្នាំបានកើនឡើងប្រហែល៥ភាគរយ កម្រិតឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនគឺប្រហែល៣ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទ មានចំនួន១២លាននាក់អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជី ប្រហែល៥,៥ភាគរយ បរិមាណផលិតផលស្បៀងមានចំនួន៦សែន ៥ ម៉ឺនលានគីឡូក្រាម ។ល។ គោលដៅជាតួលេខមួយចំនួននេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថែមមួយកម្រិតទៀតនូវទិសដៅនិងកម្លាំងរបស់ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះ ។
ព្រមពេលជាមួយគ្នានេះ ក្នុងឆ្នាំនេះ ភារកិច្ចសំខាន់របស់ចិនក្នុងការធានាជីវភាពរស់នៅរបស់ប្រជាជនជាមូលដ្ឋាន និងអភិវឌ្ឍបុព្វហេតុសង្គមគឺ ដោះស្រាយឱ្យបានល្អនូវបញ្ហាផ្ទះស្នាក់នៅ ការលើកកម្ពស់គុណភាពអប់រំ ការបង្កើតរចនាសម័្ពន្ធនៃប្រភពធនធានព្យាបាលរោគ ការធានាជីវភាពមនុស្សចាស់ជរា ការផ្តល់ការគាំទ្រយ៉ាងពេលលេញចំពោះការបង្កកំណើត ។ល។ ទាក់ទិននឹងវិស័យទាំងនេះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយជីវភាពរស់នៅរបស់ប្រជាជន ប្រជាជនមានក្តីរំពឹងទុកយ៉ាងខ្លាំងថា នឹងដាក់ចេញនិងអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងពេលឆាប់ៗ ។
ពិនិត្យមើលរបាយការណ៍ការងាររដ្ឋាភិបាល ប្រជាជនបានឃើញដល់ជំនឿចិត្តអភិវឌ្ឍន៍របស់ចិន ។ ដូចប្រសាសន៍របស់លោក Shakeel Ramay ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីប្រទេសចិន នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយអភិវឌ្ឍជានិរន្តរភាពរបស់ប្រទេសប៉ាគីស្ថាន ដែលបានលើកឡើងថា ការជំរុញភាពសម្បូរសប្បាយរួម នឹងបង្កើតឱកាសមានភាពធូរធារដល់មនុស្សកាន់តែច្រើន រាល់កិច្ចខិតខំប្រឹងប្រែងសុទ្ធតែនឹងទទួលបានផល ដូច្នេះនឹងបំផុសថែមមួយកម្រិតទៀតនូវសមត្ថភាពផលិតកម្មនិងការច្នៃប្រឌិតក្នុងសង្គមចិន ។
បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កបង្កើតជាគំនិត ប្រព័ន្ធរបប គោលនយោបាយនិងវិធានការមួយឈុតដែលអាចជំរុញឱ្យប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយរួម ហើយមានជំនឿចិត្តធ្វើឱ្យលទ្ធផលនៃកិច្ចកសាងទំនើបកម្ម អាចផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ប្រជាជនគ្រប់រូប ។ព្រមពេលជាមួយគ្នានេះ ក៏ត្រូវយល់ឃើញយ៉ាងច្បាស់ថា ការសម្រេចបាននូវភាពសម្បូរសប្បាយរួម ជាដំណើរលំដាប់លំដោយ ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកប្រជាក្នុងរយៈពេលយូរ ត្រូវគិតពិចារណាពីលក្ខណៈរយៈពេលយូរ ភាពលំបាកលំបិន និងភាពស្មុគស្មាញឱ្យបានពេញលេញ ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាអាទិភាព ក្តាប់ជាប់កិច្ចកសាងសេដ្ឋកិច្ចដែលជាការងារស្នូល ដើម្បីធ្វើឱ្យប្រជាជនមានអារម្មណ៍ទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត ។
បើមានជំនឿចិត្តលើខ្លួនឯង នោះប្រាកដជាអាចធ្វើដំណើរបានឆ្ងាយ ។ ឱ្យតែប្រជាជនចិនចំនួន ១ពាន់៤រយលាននាក់ប្រមូលផ្តុំស្មារតីនិងកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅកំណត់ជាស្រេច នោះពិតជាអាចយកឈ្នះលើឧបសគ្គទាំងអស់ ។ នៅតាមផ្លូវឆ្ពោះទៅមុខ ប្រជាជនចិននឹងត្រួសត្រាយអនាគតថ្មីដ៏ទូលំទូលាយក្នុងកិច្ចកសាងភាពខ្លាំងក្លារបស់ប្រទេសជាតិនិងស្តារភាពរុងរឿងនៃប្រទេសជាតិឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង