ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងលោក ឈឹម សេរីភួន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោក ឈឹម សេរីភួន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា លោក ឈឹម សេរីភួន គឺជាអ្នកកាសែតជើងចាស់ ដែលប្រឡូកនៅក្នុងវិស័យសារព័ត៌មានជាង ៣០ឆ្នាំ។ មុននឹងតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លោកបានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃផងដែរ។
