សម្តេចតេជោ ហ៊ុន សែន ស្នើមិត្តបរទេសយល់ ពីការលំបាករបស់កម្ពុជា

ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ នាថ្ងៃទី៦ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើមិត្តបរទេសយល់ពីការលំបាករបស់កម្ពុជា ។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការយកឈ្នះជំងឺកូវីដ១៩ បើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ។
សម្តេចតេជោ បានសម្តែងការសោកស្តាយ ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។
សម្តេចតេជោ បានថ្លែងថា មានប្រទេសមួយចំនួនពលរដ្ឋស្លាប់ អត់មានក្តាមឈូសដាក់សព តែកម្ពុជាអត់មានជួបស្ថានភានោះទេ។ សម្តេចថា វាលសង្គ្រាម គឺសោកនាដកម្មសម្រាប់កម្ពុជា ដែលបានឆ្លងរួចមកហើយ ៕
