មួយថ្ងៃមានក្មេងប្រុស៣នាក់ លង់ទឹកស្លាប់ដោយឡែកពីគ្នា នៅខេត្តបន្តាយមានជ័យ

ភ្នំពេញ៖ ក្មេងប្រុស០៣នាក់ស្លាប់ដោយលង់ទឹក ក្នុងនោះមាន០២នាក់លង់ទឹកស្រះនិង០១នាក់លង់ទឹកស្ទឹង ។ ករណីក្មេងលង់ទឹកនេះបានកើតឡើងនៅថ្ងៃទី០៣ មីនា ឆ្នាំ ២០២៣ នៅស្រុកមង្គលបូរីនិងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ករណីទី១៖ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងហៃទី០៣ ខែមីនា មានក្មេងប្រុស០១នាក់ឈ្មោះ ធឿន ចាន់ធីម ភេទប្រុស អាយុ០៥ឆ្នាំ នៅភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី បានលង់ទឹកស្ទឹងស្លាប់។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានមកពីសាលារៀនហើយបាន ចុះងូតទឹកស្ទឹងនៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ ដោយគ្មាននរណាដឹងពេលបាត់ក្មេងដើររកក៏ឃើញស្លាប់នៅក្នុងស្ទឹង ។
ករណីទី០២៖នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង០៦និង២០នាទីយប់ ខែមីនា ឆ្នាំ២០២៣ មានក្មេងប្រុស០២នាក់ លង់ទឹកស្រះ ក្រោយវត្តទំនប់ដាច់ចម្ងាយ២០០ម៉ែត្រ នៅភូមិទំនប់ដាច់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសរងគ្រោះទាំង០២នាក់៖១/-ឈ្មោះ ម៉េង លីហួរ ភេទប្រុសអាយុ៥ឆ្នាំ,២/-ឈ្មោះ ភស្ស លីហានភេទប្រុស.អាយុ៥ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា យោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ុន សំ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវយាយបង្កើត របស់ជនរងគ្រោះ បានប្រាប់ថា ក្មេងទាំង០២ តែងតែតាមម្ដាយរបស់គេទៅបោកខោអាវនៅស្រះខាងកើតលុះដល់វេលាម៉ោងប្រហែល០៥ល្ងាច បាត់ចៅទាំង០២នាក់ ក៍នាំគ្នាទៅរកស្រះខាងកើត ក៍បានឃើញខោអាវចៅ(នៅនិងស្រះ)ពេលនោះសង្ស័យថា ចៅលង់ទឹកស្រះ បងប្អូនសាច់ញាតិក៍នាំគ្នាចុះរាវរកក៍ប្រទះឃើញ សព ឈ្មោះ ម៉េងលីហួរ លុះក្រោយមកទៀត ទើបរាវរកឃើញ សពឈ្មោះ ភស្ស លីហាន ម្នាក់ទៀត៕
