**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ ការជ្រើសរើសនាយទាហាន គឺជាការជ្រើសរើសអ្នកមានសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ និងជាអនុប្រធានគណៈកម្មការជ្រើសរើស ត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស ក្រសួងការពារជាតិការនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺជាការជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព សុក្រិត្យ និងយុត្តិធម៌ ដោយគ្មានការអន្តរាគមន៍។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ក្នុងឱកាសដែលនាយឧត្តមសេនីយ៍បានអញ្ជើញចុះពិនិត្យមើលទិដ្ឋភាពផ្ទាល់ និងកាត់កញ្ចប់វិញ្ញាសា នៃការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ, វគ្គនាយទាហានសកម្មជំនាន់ទី២៥, វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣, វគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានបច្ចេកទេសយោធា ឆ្នាំ២០២៣នេះ ទាំងបួនមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ នៅមណ្ឌលប្រឡងនៃវិទ្យាល័យ និងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ បានថ្លែងថា ឆ្នាំនេះក៏ជាឆ្នាំដែលកងយោធពលខេមរភូមិន្ទមានមោទនភាព ដែលមានប្អូនៗជាយុវជន យុវនារី ជាសិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ និងមានមនសិការស្នេហាជាតិ ហើយបានស្ម័គ្រចិត្តមកដាក់ពាក្យប្រឡងចូលជានាយទាហាននៃកងយោធពលខេមរមិន្ទ។ សម្រាប់ឆ្នាំ២០២៣នេះ មានសិស្ស និស្សិតទាំងពីរភេទ មកដាក់ពាក្យប្រឡងចំនួន ៦,៣៩៩នាក់ បេក្ខនារីចំនួន ២,៩៩៨នាក់ ក្នុងនោះមានបេក្ខជនបេក្ខនារី ដាក់ពាក្យចូលប្រឡង ចូលជានាយទាហានសកម្ម ចំនួន ១,៧១០នាក់,នាយទាហានទ័ពជើងគោក ចំនួន ២,៦៣៦នាក់,នាយទាហានបន្តវេនចំនួន ១,៨៣១នាក់, និងនាយទាហានបច្ចេកទេសយោធាចំនួន ២២២នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣នេះ ត្រូវចំណាយពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ ដែលរួមមាន៤ មណ្ឌលប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស និងមួយមណ្ឌលសម្រាប់ការប្រឡងកីឡា កាយសម្បទា នៅក្នុងរាជធានីភ្នំពេញ។ ដោយខុសប្លែកពីឆ្នាំកន្លងៗទៅ យើងមានមណ្ឌលប្រឡងនៅតាមបណ្ដាខេត្ត និងយោធភូមិភាគផ្សេងទៀតចំនួន៤។ ដោយផ្ដោតទៅលើវិញ្ញាសា ចំណេះដឹងទូទៅ និងភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២៣នេះ មានចំនួនបេក្ខជនទាំងពីរភេទ មកដាក់ពាក្យប្រលងកើនឡើង បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ដែលកម្ពុជា និងពិភពលោកទាំងមូលមិនទាន់ជួបនូវបញ្ហាប្រឈមជាសកលនៃរោគរាតត្បាតជំងឺឆ្លងកូវីដ១៩។ ការកើនឡើងនេះ គឺមកពីកត្តាដែលយើងខកខានក្នុងការងារជ្រើសរើសអស់រយៈពេលបីឆ្នាំកន្លងមក ដោយសារវិបត្តិនៃបញ្ហាប្រឈមជំងឺឆ្លងជាសកលកូវីដ១៩។

ទន្ទឹមគ្នានេះដែរ នាតឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សុក្រឹត្យ តម្លាភាព និងមានភាពយុត្តិធម៌។ បានន័យថា អ្នកដែលជោគជ័យក្រោយការប្រឡងទាំងវិញ្ញាសាចំណេះដឹងទូទៅ និងភាសាបរទេស រួមនឹងវិញ្ញាសាកីឡាកាយសម្បទា គឺជាប់ដោយសមត្ថភាពផ្ទាល់ ហើយចំពោះអ្នកដែលប្រឡងមិនជាប់ គឺអស់ចិត្តដោយខ្លួនឯង។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ក្នុងចំណោមបេក្ខជនទាំងពីរភេទចូលមកប្រឡងទាំង ៦,៣៩៩នាក់ គណៈកម្មការជ្រើសរើស ត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេសរបស់ក្រសួងការពារជាតិ សម្រេចជ្រើសរើសយកនាយទាហានសកម្មចំនួន ១០០នាក់, វគ្គនាយទាហានទ័ពជើងគោកចំនួន ១០០នាក់, វគ្គនាយទាហានបន្តវេនចំនួន ១៥០នាក់ និងវគ្គនាយទាហានបច្ចេកទេសយោធាចំនួន ៣០នាក់៕

អត្ថបទដែលជាប់ទាក់ទង