**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

ឯកឧត្ដម ប្រាក់ សុខុន នាំសាររំលែកមរណទុក្ខ និងថវិកា ១ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលពលីជីវិតក្នុងតំបន់ប្រតិបត្តិការមនុស្សធម៌នៅម៉ាលី

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីខូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ពិធីនេះក៏មានការអញ្ជើញអមដំណើរពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមួយចំនួន ស្ថិតនៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំ បានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាទីបំផុតដោយវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំនៅតំបន់ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី បានពលីដោយជំងឺសួតធ្ងន់ធ្ងរ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០ ម៉ោងនៅម៉ាលី។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការបាត់បង់រូបវរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់យោធិនមួយរូប ដែលបានលះបង់កម្លាំង កាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌។ ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្ម, វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ មាតុភូមិ ក៏ដូចជា កងយោធពលខេមរភូមិន្ទ លើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ភរិយា និងរូបខ្ញុំ សូមចូលរួមរំលែកនូវសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី និងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមបួងសួងដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់រក្សាដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»។

ព្រមជាមួយនឹងសាររំលែកមរណទុក្ខរបស់សម្តេចជោ ហ៊ុន សែន, ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងនូវការសោកស្តាយដ៏ក្រៀមក្រំបំផុតដល់គ្រួសារសព ចំពោះមរណភាពរបស់វរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធាររដ្ឋម៉ាលី។ ការបាត់បង់វរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបសម្រាប់កម្ពុជា ក៏ដូចជាក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងមូល។

លោកស្រី វង្ស ស្រីទូច និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារ និងពាក្យពេចន៍រំលែកទុក្ខ និងចូលបុណ្យសពជាមួយក្រុមគ្រួសារលោកស្រី ចំពោះមរណភាពស្វាមី។ ទឹកចិត្ត និងកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅនេះ ពិតជាបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្រឡាញ់ ក្រុមគ្រួសារលោកស្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សូមជម្រាបថា សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម និងបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅវេលារំលងអធ្រាត ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង