អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលជាចំណងដៃ ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទទឹង ១០ម៉ែត្រ បណ្តោយ ១០៨ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម អនុវត្តដោយកងវិស្វកម្មឯកឧត្តម គង់ អៀង តាមរយះក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ចាម ៕
