**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម​ លឹម ផាន់ភារៈ អញ្ជើញចុះត្រួតពិនិត្យទីតាំងឈរជេីង​​ និងជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ​ និងនគរបាលទេសចរណ៍​ ប្រចាំតំបន់រមណីយដ្ឋានប្រសាទ​សំបូរព្រៃគុក​

កំពង់ធំ ៖ នៅថ្ងៃពុធ​ ទី០១​ ខែមីនា​ ឆ្មាំ២០២៣​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ លឹម​ ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រសួងមហាផ្ទៃ​ អមដំណេីរដោយ​ ឯកឧត្តម​ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់​សាធារណៈ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍​ លោកអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ​ និងមន្រ្តីក្រោមឱវាទ​ បានចុះត្រួតពិនិត្យទីតាំងឈរជេីង​ កន្លែងស្នាក់នៅ​ ហូបចុក​ និងបានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ​ និងនគរបាលទេសចរណ៍​ ប្រចាំតំបន់រមណីយដ្ឋានប្រសាទ​សំបូរព្រៃគុក​ ខេត្តកំពង់ធំ។

ក្រោយពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍​ របស់លោកប្រធានអង្គភាពទាំង២ រួចមក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប្រធាននាយកដ្ឋានកណ្តាល​ សណ្តាប់ធ្នាប់សាធារណៈ​ បានមានប្រសាសន៍កោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​យកចិត្តទុកដាក់បំពេញភារកិច្ច​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូនមន្រ្តីនគរបាលជាតិទាំង២អង្គភាព​។​ ទន្ទឹមនោះ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ក៏បានផ្តល់អនុសាសន៍ដល់ប្រធានអង្គភាពទាំង២​ ត្រូវបង្កេីនកិច្ចសហការគ្នាឱ្យបានល្អប្រសេីរក្នុងនាមជាមន្រ្តីនគរបាលជាតិដូចគ្នា​ និងជាអង្គភាពនៅក្រោមដំបូលតែមួយ​ របស់នាយកដ្ឋានកណ្តាលសណ្តា់ធ្នាប់សារធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។ ជាពិសេស​ ត្រូវចេះរៀបចំផែនការប្រតិបត្តិការ ផែនការល្បាតរួមគ្នា និងត្រូវពង្រឹងរបៀបរបបរាយការណ៍តាមឋានានុក្រម​ ដោយត្រូវរាយការណ៍ឱ្យបានជាប្រចាំ​ និងត្រូវរៀបចំផែនទីភូមិសាស្រ្ត ដេីម្បីបង្កេីនភាពងាយស្រួល​ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងដើម្បីបង្កភាពងាយស្រួលជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាក្នុងតំបន់រមណីយដ្ឋាន​ធម្មជាតិ និងប្រាសាទបុរាណ។

មុននឹងបញ្ចប់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏បានពាំនាំនូវប្រសាសន៍​ផ្តាំសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ និងបាននាំនូវ​ថវិកា​ឧបត្ថម្ភរបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ សម្រាប់ទ្រទ្រង់ដល់អង្គភាពទាំង២​ ក្នុង១អង្គភាពចំនួន​ ២លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង