**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងថ្លុកឈាម ក្នុងព្រៃចម្ការមីនព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាល ស្រុក អូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួល ព័តិមានពីលោកមេបញ្ជាការកងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ ប្រចាំអូរបីជាន់ រាយការណ៍ថា មានមនុស្សស្លាប់១នាក់ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ១៨៩ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខភូមិអាងសិលាថៃ ឃុំនួនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ២៥៣ម៉ែត្រពិថ្នល់ខ្មៅថៃ (គឺតំបន់មិនច្បាស់លាស់ ព្រំដែន ) ។

លោកអធិការបានបញ្ជាក់ថា៖ដោយតំបន់នោះជាចម្ការមីន ក៏បានទំនាក់ទំនងជាមួយមន្ត្រីស៊ីម៉ាក់ដើម្បីពិនិត្យរាវរកមីនរួចបានទៅពិនិត្យសាកសព ។តាមការស្រាវជ្រាវ ជនរង្រោះឈ្មោះ ស្វៃ សុភត្រ្តាអាយុ៣៨ឆ្នាំភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មុខរបរធ្វើកម្មករនៅប្រទេសថៃ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានបញ្ជាក់បន្ថែមថា៖តាមការពិនិត្យរបស់ក្រុមការងារគណកម្មការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព ដេលមានសមាសភាព នគរបាលជំនាញមកពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ អាជ្ញាធរឃុំ ភូមិ និងគ្រូពេទ្យមណ្ឌលសុភាពឃុំ។សភាពសពផ្នែកក្បាល៖ បែកក្បាលពីក្រោយ៧ស.ម.បែកលើចិញ្ចើម១២ស.ម ក្រោមច្រមុះ៤ស.ម ក្រោមចង្កា៧ស.មស្នាមរបួសដោយការវាយនិងវត្ថុមុខរឹង(ដំបងឈើ)បណ្តាលឲ្យស្លាប់។

លោកក៏បានឲ្យដឹងទៀតថា៖ យោងតាការបំភ្លឺ របស់ ឈ្មោះ ពេជ្រ រត្នន:អាយុ១៧ឆ្នាំភេទប្រុសនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ (ត្រូវជាកូនបង្កើត) បានប្រាប់ថា: នៅវេលាប្រហែលម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ម្តាយរបស់គាត់មកដល់ចំណុចផ្សារឡុងគ្លឿ ប្រទេសថៃ បានបែកគ្នា មូលហេតុ ម្តាយរបស់គាត់មានប៉ាស្ព័រ តែផុតថ្ងៃកំណត់ ក៏សំរេចចូលមកដីខ្មែរ ដោយដើរតាមច្រកផ្លូវកាត់ ។ ចំណែកកូនមានប៉ាស្ព័រ បានបោះត្រា ចូលមកផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែត។លុះដល់ម៉ោងប្រហែល០២និង២០.រសៀល ថ្ងៃដដែលទើបដឹងថាម្តាយស្លាប់ ។

ទាក់ទិននិងការស្លាប់របស់ស្ត្រីនេះ សមត្ថកិច្ចកិច្ចមិនបានបញ្ជាក់ ជាករណីប្លន់សម្លាប់ឬជាអ្វីនោះទេ ។ ប៉ុន្តែពេលនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងជំនាញជំនាញខេត្ត ស្រុក និងប៉ុស្តិ៍រដ្ឋបាល ធ្វើស្រាវជ្រាវរកមុខសញ្ញាជនបង្ក បើឈាមស្រែកស្បែកហៅ ជនល្មើសមិនអាចរត់គេចផុតពីសំណាញ់ច្បាប់បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង