សម្ដេច ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ ចំនួន ១,៥៥០ អង្គ/នាក់។
ពិធីខាងលើនេះ មានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលធ្វើឡើងនៅឯមជ្ឈមណ្ឌល សុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
