**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សិស្សានុសិស្សមានជីវភាពលំបាកចំនួន១០០នាក់​ នៅសាលាបឋមសិក្សា​ និងវិទ្យាល័យ​ ហ៊ុន​ សែន​ មិត្តភាព​ នៃក្រុងព្រះសីហនុ​ ទទួលបានអំណោយជាកង់​ចំនួន​ ១០០គ្រឿង​ ពីស្ថានទូត​ចិន​

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ:​ ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា​ បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយជាកង់ចំនួន​ ១០០គ្រឿង​ របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំនៅកម្ពុជា ប្រគល់ជូនសិស្សក្រីក្រចំនួន​ ១០០នាក់​ នៅសាលាបឋមសិក្សា​ និងវិទ្យាល័យ​ ហ៊ុន​ សែន​ មិត្តភាព​ ក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

ពិធីប្រគល់-ទទួល​កង់ខាងលេីនេះ​ បាន​ប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម តឹករ៉េត​ សំរេច​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ​ គាង​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោកជំទាវ​ សេង​ សុមេត្តា​ អនុរដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី​ និងជាអនុប្រធាន​ក្រុមការងារ​ ស.ស.យ.ក.​ បម្រេីការ​នៅទីស្តីការគណ:រដ្ឋមន្ត្រី​ ព្រមទាំងក្រុមការងារ​ លោកអនុប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្តព្រះសីហនុ​ អាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ​ ព្រមទាំងលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សជាច្រេីនរូបទៀត។

ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាស​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន​ កាលពីចុងឆ្នាំ២០២១កន្លងទៅ។ តាមយ:វគ្គសិក្សានេះ​ ឯកឧត្តមបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគី​ចិន​ និងស្ថានទូតចិន​​ រហូត​ទទួល​បានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ​ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ​ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម​ និងមនុស្សធម៌​ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ ជាពិសេសអាណា​ព្យាបាលសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម តឹករ៉េត​ សំរេច​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន​ដែលជាម្ចាស់អំណោយ​ និង​ក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា​ បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលបានខិតខំសម្របសម្រួល​ និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ​ មកចែកជូនដល់ក្មួយៗ​សិស្សានុសិស្សដែលមានជីវភាពលំបាក​ សម្រាប់ជាមធ្យោបាយធ្វេីដំណេីរទៅសាលារៀន។

ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់នៃក្រុងព្រះសីហនុ​ ចំពោះការគាំទ្រដល់វិស័យអប់រំ​ និងចំពោះលោកគ្រូ​ អ្នកគ្រូ​ទាំងអស់​ដែលជាកម្លាំងជួរមុខ​ក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដល់ក្មួយៗសិស្សានុសិស្ស​ ឱ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិ។

អត្ថបទដែលជាប់ទាក់ទង