**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ជង់មិនដែលភ្លេចកុក ឈាមស្រែកស្បែកហៅ ចាប់បានហើយបុរសអាណិកជនខ្មែរអាមេរិកដែលសម្លាប់ប្រពន្ធ

ភ្នំពេញ ៖ កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនបុរសអាណិកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់រស្មីកម្ពុជាថា ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃ បានធ្វើឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ ។ បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជន សង្ស័យត្រលប់មកព្រំដែន និងប្រគល់មកអឧឱ្យសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្លងលឹក-ប៉ោយប៉ែត។

បច្ចុប្បន្ននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកំពុងបញ្ជូនជនសង្ស័យត្រលប់ទៅកាន់រាជធានីភ្នំពេញវិញ ដើម្បីបន្តនីតិវិធី។

ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យឈ្មោះ មូល នេត អាយុ ៧០ឆ្នាំ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។ ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន ។

សូមជម្រាបថា ជនសង្ស័យបានធ្វើសកម្មភាពវាយប្រពន្ធដោយច្របាច់កនិងឆក់ដោយចរន្តអគ្គិសនី ទៅលើប្រពន្ឋរបស់ខ្លួនរហូតបាត់បង់ ជីវិត កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនឆ្ពោះទៅព្រំដែន និងឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចូលទៅក្នុងប្រទេសថៃ។ ប៉ុន្តែដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់អាជ្ញាធរថៃ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ហើយបានប្រគល់មកឲ្យកម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង