ម្ចាស់ជ័យលាភីមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងទទួលបាន៤០លានរៀល

ភ្នំពេញ៖ ជុំវិញប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង ព្រឹត្តិការណ៍ កីឡា អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
យោងតាមការបញ្ជាក់របស់ Cambodia 2023 បានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្តមានដូចជា៖
🥇មេដាយមាស ៤០លានរៀល
🥈មេដាយប្រាក់ ៣០លានរៀល
🥉មេដាយសំរឹទ្ធ ១៦លានរៀល។
សូមរំលឹកថា តាមគម្រោងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក ព្រឹត្តិការណ៍ កីឡា អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕
