ឯកឧត្តម ឈឹម ម៉ា ជូនដំណើរគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឈឹម ម៉ា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកគណ:កម្មការទី២ នៃរដ្ឋសភា និងឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត នាយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជូនដំណើរគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវ Gabriele KATZMARER ប្រធានក្រុមសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចអស់រយ:ពេល៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ៕
