ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិថ្មីៗ និងសៀវភៅសរការពារជាតិដល់ នាយ-ពលទាហាន ការិយាល័យទី៤ កងទ័ពជើងគោក

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិថ្មីៗ និងសៀវភៅសរការពារជាតិ ជូននាយទាហាន នាយទាហានរង និងពលហានចំណុះការិយាល័យទី៤ កងទ័ពជើងគោក នៅការិយាល័យទី៤ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នឈរនៅលើពហុប៉ូល ដោយបណ្តាប្រទេសលើសកលលោកបានបែងចែងជាក្រុម សម្ព័ន្ធ និងតំបន់ដោយឡែកៗពីគ្នា ជាហេតុបង្កើតឲ្យមានសភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលជាមហិចតារបស់ប្រទេសមហាអំណាច បង្កើតជាសង្គ្រាម បង្កគ្រោះមហន្តរាយដល់សន្តិសុខសកល និងភាពភ័យខ្លាចរបស់ប្រជាជន និងការកើនឡើងនៃអតិផរណាពិភពលោកផងដែរ ។
ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ បានសង្កត់ធ្ងន់ថា យោធិនទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតំលៃថ្លៃថ្នូរកងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវច្បាប់លក្ខន្តិកៈ បទបញ្ញត្តិទូទៅកងយោធពលខេមរភូមិន្ទ ចូលរួមកសាងអភិវឌ្ឍន៍ ការពារច្បាប់កំពូលជាតិ ការពារដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាឲ្យបានដាច់ខាតសុខសន្តិភាព ៕
