**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់

ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់នៃសាលារាជធានី-ខេត្ត និងបុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសអបអរសាទរនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២ ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនផងដែរថា ការផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរបស់ក្រសួងមហាផ្ទៃ ដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាក់ សរុប ១៦៤៨ រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២កន្លងមក។

រដ្ឋបាលឃុំ-សង្កាត និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាកក្នុងឱកាសនេះរួម មាន៖ សាលារាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំនួន ២៦ ជ័យលាភីលេខ២ ចំនួន៧៧ ជ័យលាភីលេខ៣ ចំនួន២ សរុប ១០៥ជ័យលាភី, សាលាខេត្តកណ្តាល ទទួលបានជ័យលាភីលេខ១ ចំនួន១១៨ ជ័យលាភីលេខ២ ចំនួន៩ សរុបចំនួន ១២៧ជ័យលាភី, សាលាខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន១០៩ជ័យលាភី, សាលាខេត្តបាត់ដំបង ជ័យលាភីលេខ១ ចំនួន៨២ ជ័យលាភីលេខ២ ចំនួន១៥ ជ័យលាភីលេខ៣ ចំនួន៦ សរុប ចំនួន១០៣ជ័យលាភី។

សម្រាប់សាលាខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៤ ជ័យលាភីលេខ៣ ចំនួន៩ សរុប១០០, សាលាខេត្តព្រៃវែង ជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៩ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន១១៦ជ័យលាភី, សាលាខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ចំនួន៧៦ ជ័យលាភីលេខ២ ចំនួន២ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨០ជ័យលាភី,សាលាខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ ចំនួន៦៧ ជ័យលាភីលេខ២ ចំនួន៤ សរុបចំនួន ៧១ជ័យលាភី, សាលាខេត្តកំពង់ធំ ទទួលបានជ័យលាភីលេខ១ ចំនួន៧៤ ជ័យលាភីលេខ២ ចំនួន៥ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨១ជ័យលាភី, សាលាខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ១ ចំនួន៧១ ជ័យលាភីលេខ២ ចំនួន១៦ ជ័យលាភីលេខ៣ ចំនួន១ សរុបចំនួន ៨៨ជ័យលាភី, សាលាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ចំនួន២៥ ជ័យលាភីលេខ២ ចំនួន២១ ជ័យលាភីលេខ៣ ចំនួន៣ សរុបចំនួន៤៩ជ័យលាភី។

ដោយឡែកសម្រាប់ សាលាខេត្តព្រះវិហារ ទទួលបានជ័យលាភីលេខ១ ចំនួន៣៩ ជ័យលាភីលេខ២ ចំនួន៩ ជ័យលាភីលេខ៣ ចំនួន៣ សរុប៥១ជ័យលាភី, សាលាខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១ ចំនួន២៨ ជ័យលាភីលេខ២ ចំនួន២០ ជ័យលាភីលេខ៣ ចំនួន១ សរុប៤៩ជ័យលាភី, សាលាខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ចំនួន១០ ជ័យលាភីលេខ២ ចំនួន១១ ជ័យលាភីលេខ៣ ចំនួន១ សរុប២១ជ័យលាភី, សាលាខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ១ ចំនួន២០ ជ័យលាភីលេខ២ ចំនួន១៣ ជ័យលាភីលេខ៣ ចំនួន១ សរុប៣៤ជ័យលាភី, សាលាខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន៤ ជ័យលាភីលេខ៣ ចំនួន១ សរុប៨ជ័យលាភី, សាលាខេត្តកែប ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន២ សរុប៥ជ័យលាភី៕

អត្ថបទដែលជាប់ទាក់ទង