**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សាធារណរដ្ឋកូរ៉េ ផ្តល់គ្រឿងចក្រវិស្វកម្មដល់មជ្ឈណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ការហ្វឹកហ្វឺន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់វត្តមានខ្ពង់ខ្ពស់ធ្វើជាសក្សីទទួលគ្រឿងចក្រវិស្វកម្ម ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងគោលបំណងផ្ដល់ការហ្វឺកហ្វឺនដល់កម្លាំងរក្សាសន្តិភាពកម្ពុជា ឱ្យក្លាយជាគ្រូបង្គោលសម្រាប់អនុវត្តគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប កូរ៉េ-កម្ពុជា នាចុងឆ្នាំ២០២៣នេះ ជាពិសេស ដើម្បីពង្រឹងសមត្ថភាពជំនាញវិស្វកម្ម សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ។

រឿងចក្រទាំងនេះនឹងបម្រើឱ្យការងារហ្វឹកហ្វឺនមុននឹងចល័តកងកម្លាំងទៅតំបន់បេសកកម្មកាន់តែមានប្រសិទ្ធភាព ដ្បិតកម្លាំងទាំងអស់ ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ និងតម្រូវឱ្យទទួលបានការហ្វឹកហ្វឺនមុនចល័ត ដើម្បីដើរឱ្យទាន់សភាពការណ៍ មុននឹងធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ក្នុងពិធីទទួលគ្រឿងចក្រវិស្វកម្មធុនធ្ងន់ពីសាធារណរដ្ឋកូរ៉េថា ការមកដល់នៃគ្រឿងចក្រវិស្វកម្មនាពេលនេះ គឺជាសក្ខីភាព ក្រោយពីអនុស្សរណនៃការយោគយល់ ស្ដីពីប្រតិបត្តិការរក្សាសន្តិភាព រវាងកម្ពុជា-កូរ៉េ និងការផ្ទេរប្រគល់គ្រឿងចក្រវិស្វកម្ម ក្រោមគម្រោងហ្វឹកហ្វឺនត្រីភាគី អសប ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម លី ចង ស៊ុប (Lee Jong-Sup) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ក្នុងទឹកដីខេត្តសៀមរាប។

ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េខាងត្បូងនេះ មិនត្រឹមតែសម្រាប់អនុវត្តគម្រោងត្រីភាគីប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពីការរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាព “សកម្មភាពដើម្បីសន្តិភាពបូក” ដែលបានកែតម្រូវថ្មី ដោយ អសប ដែលសង្កត់ធ្ងន់លើ៖
ទី១-លើការពង្រឹងភាពជាដៃគូរ ទាំងទ្វេរភាគី និងពហុភាគី។
ទី២-ការផ្ដល់ទំនុកចិត្ត និងពង្រឹង សមត្ថភាពដល់កម្លាំងរក្សាសន្តិភាព ឱ្យអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធិភាព និងសុវត្តិភាព ជាពិសេស បង្ហាញពីការតាំងចិត្ត ដ៏មុះមុតរបស់រដ្ឋាភិបាលកូរ៉េអំឡុងពេលដែលសាធារណរដ្ឋកូរ៉េបានធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីការរក្សាសន្តិភាព កាលពីខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីបន្តរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាព ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខក្នុងលោក ៕

អត្ថបទដែលជាប់ទាក់ទង