ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
