គួរឲ្យអាសូរ! កុមារាអាយុ ៨ឆ្នាំ ដែលបានបាត់កាលពីម្សិលមិញ ត្រូវបានប្រទះឃើញលង់ទឹកស្លាប់

ភ្នំពេញ៖ កុមារាអាយុ ៨ឆ្នាំ ឈ្មោះ ជូ គឹមហេង ដែលបានបាត់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច នៅចំណុចភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ឥឡូវបានរកឃើញហើយ ឃើញតែសាកសពតែប៉ុណ្ណោះ ដោយសារលង់ទឹកត្រពាំងខាងកើតភូមិព្រិច ។
