អ្នកនាំពាក្យស្នងការខេត្តបាត់ដំបង ស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកមួយ បញ្ឈប់ជាបន្ទាន់ការយកឈ្មោះ ឧត្តមសេនីយ៍ទោ សាត គឹម សាន ប្រើប្រាស់ដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានស្នើឲ្យម្ចាស់គណនីមួយដែលបានយកឈ្មោះ ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង ប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
អ្នកនាំពាក្យថា ការដែលយករូបភាពនិងឈ្មោះថ្នាក់ដឹកនាំស្នងការទៅបង្កើតជាគណនីហ្វេសប៊ុកក្លែងក្លាយក្នុងបណ្តាញទំនាក់ទំនងសង្គម គឺគ្មានបំណងល្អនោះទេ ហើយដើម្បីជៀសវាងមានការច្រឡំ សូមស្នើឲ្យម្ចាស់គណនីបញ្ឈប់ជាបន្ទាន់ ហើយបើនៅតែបន្តទៀត សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

