ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល អញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត របស់បញ្ជាការដ្ឋានអង្គរក្ស

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសេីរជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ស្នងការដ្ឋានឃោសនា-ព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕
