ឯកឧត្តម អ៊ូច ភា ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឪពុកក្មេក លោកអភិបាលរងខេត្តតាកែវ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងអស់លោក លោកស្រីក្នុងជួរគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ឋឪពុកក្មេក លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ នៅឯគេហដ្ឋាននៃសព ដែលស្ថិតនៅភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នាឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀក្រំនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់ឪពុកក្មេកជាទីស្រលាញ់ និងជាទីគោរពរបស់កូនៗគ្រប់រូប ដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ដែលពុះពារគ្រប់ឧបសគ្គចិញ្ចិមបីបាច់ថែរក្សាកូនៗ តាំងពីតូច ហើយនេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់គ្រួសារនៃសព ។
សូមបញ្ជាក់ថា ឧបាសក មុំ ទ្រឿង ត្រូវជាឪពុកក្មេករបស់លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានទទួលមរណភាពនៅថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១.៥៣នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ៕

