**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ទូតជប៉ុនតែងតាំងថ្មី៖ កម្ពុជា-ជប៉ុន បានកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយ:ដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន បានកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយ: ដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយឯកឧត្តមបានគូបញ្ជាក់ថា កម្ពុជាជាប្រទេសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ដ៏សម្បូរបែប មានប្រាសាទអង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។

លើកិច្ចទំនាក់ទំនង ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថាៈ កម្ពុជា-ជប៉ុន បានកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តាមរយ: ដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ ហើយនៅឆ្នាំ២០២៣នេះ ប្រទេសទំាងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត ដោយបានដំឡើងកម្រិតទំនាក់ទំនងឈានដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ដោយឡែកលើវិស័យការពារជាតិ ឯកឧត្តមឯកអគ្គរាជទូត បានចាប់អារម្មណ៍ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ហើយឯកឧត្តមសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងលើវិស័យនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានជម្រាបជូនពីស្ថានការណ៏មួយចំនួននៅកម្ពុជា ចាប់តាំងពីសម័យសង្គ្រាមរហូតមកដល់បច្ចុប្បន្ន ហើយរយៈពេលជិត ២៥ឆ្នាំមកនេះ កម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ក៏បានជម្រាបជូនពីជោគជ័យដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះរួមមាន ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងបានល្អជំងឺកូវីដ-១៩ ហើយបើកប្រទេសឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ការបោះឆ្នោតថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាសកលទទួលបានជោគជ័យ រក្សាបានភាពយុត្តិធម៌ ត្រឹមត្រូវ ការរៀបចំផ្ទាល់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនៅថ្ងៃខាងមុខកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧។

ជាមួយនេះ ឯកឧត្តម ក៏បានលើកឡើងពីការចូលរួមចំណែករបស់កម្ពុជា ជាមួយអន្តរជាតិ នៅក្នុងការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ ការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព ការងារមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិជាដើម។

ឯកឧត្តម បានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជានាពេលកន្លងមក ទាំងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជួយហ្វឹកហ្វឺនកងទ័ពមួកខៀវកម្ពុជា និងការជួយពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ជាដើម។

ទន្ទឹមនេះដែរ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានស្នើសុំប្រទេសជប៉ុន បន្តជួយថែមទៀតលើវិស័យយោធា ក្នុងនោះរួមមាន ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការជួយឧបត្ថម្ភសម្ភារៈ កិច្ចការមនុស្សធម៌ ហើយឯកឧត្តមថា នឹងត្រៀមខ្លួនជានិច្ចក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម ឯកអគ្គរាជទូត៕

អត្ថបទដែលជាប់ទាក់ទង