ឯកឧត្ដម វេង សាខុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម រសៀលថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។
ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ឯកឧត្តមប្រធាន និងលោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង ១៥ឃុំ និងសមាជិក សមាជិកាគណបក្សក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមសរុប ៥៣២នាក់ ៕
