ការបំពេញទស្សនកិច្ចរបស់សម្តេចហ៊ុនសែននៅប្រទេសចិន៖ “មិត្តដែកថែប”បន្តកត់ត្រាមិត្តភាពរវាងប្រទេសចិននិងកម្ពុជា ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់។ប្រទេសទាំងពីរបានកសាងសហគមន៍រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។

ពេលសម្តេចតេជោ ហ៊ុន សែនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិនកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញពីមិត្តភាពរវាងប្រទេសទាំងពីរដូចបែបនេះ៖ “មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនត្រូវបានបង្កើតឡើង និងថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរ ដូចជា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លោកម៉ៅ សេទុងនិងលោកជូ អេងឡាយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងប្រទេសទាំងពីរ បង្កើតឡើងដោយឈរលើមូលដ្ឋានគោលការណ៍ទាំង៥ដែលរួមរស់ដោយសន្តិសហវិជ្ជមាន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសចិននិងកម្ពុជាបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធិ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានហៅគ្នាទៅវិញទៅមកថាជា “មិត្តដែកថែប”ក្នុងកាលៈទេសៈផ្សេងៗគ្នា។មិត្តភាពរវាងប្រទេសចិននិងកម្ពុជាស៊ូទ្រាំនឹងការសាកល្បងនៃពេលវេលានិងបម្រែបម្រួលស្ថានភាពអន្តរជាតិ ហើយនឹងស្ថិតស្ថេរគង់វង្សជារៀងរហូត។
ខណៈពេលមានការលំបាកបំផុតដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលជាប្រមុខរដ្ឋបរទេសដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩នៅប្រទេសចិន។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងកម្ពុជាចូលជាធរមាន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានលើសពី១០ប៊ីលានដុល្លារអាមេរិកមុនការគ្រោងទុក២ឆ្នាំ។អង្ករ ចេកនិងស្វាយដែលមានគុណភាពល្អរបស់កម្ពុជាបានចូលដល់ក្រុមគ្រួសារទូទៅរបស់ប្រទេសចិន តំបន់សេដ្ឋកិច្ចកំពង់ផែព្រះសីហនុដែលភាគីទាំងពីរសហការសាងសង់បានទាក់ទាញសហគ្រាសពិភពលោកចំនួន១៧០ទៅវិនិយោគ និងបង្កើតឱកាសការងារជិត៣ម៉ឺន ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅកំពង់ផែព្រះសីហនុបានសាងសង់រួចរាល់ កម្ពុជាបានមានផ្លូវល្បឿនលឿនដំបូងគេបង្អស់ចាប់ពីពេលនេះតទៅ៕
