**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ក្រសួងបរិស្ថាននឹងរៀបចំវេទិការជាតិកេសរកូលលើកទី៣ ដែលគ្រោងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឲ្យដឹងថា ឆ្នាំនេះក្រសួងបរិស្ថាននិងរៀបចំវេទិការជាតិកេសរកូល លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ហើយរហូតមកដល់ពេលនេះគឺលើកទី៣ហើយដែលក្រសួងបរិស្ថានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំវេទិការជាតិកេសរកូល។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា “លើកទី១ និងលើកទី២ គឺយើងមានការអញ្ជើញចូលរួមយ៉ាងច្រើនពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករដែលគាត់លក់ផ្កា និងផលិតផ្កា សម្រាប់ផ្គត់ផ្គង់ទីផ្សារហ្នឹងដោយទាំងអស់នោះគឺនាំមកនូវប្រភេទនៃកេសរកូលផ្សេងៗ ទាំង កេសរកូលបង្កាត់ថ្មីទាំងកេសរកូលដែលមាននៅលើទីផ្សារ។ ហើយជាមួយគ្នានេះក្រសួងបរិស្ថានក៏នាំយកនូវប្រភេទកេសរកូលព្រៃ”។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា គោលបំណងនៃការរៀបចំវេទិកាជាតិកេសរកូលនេះគឺដើម្បី៖

ទី១- បង្ហាញអំពីភាពសម្បូរបែបនៃប្រភេទកេសរកូលរបស់ប្រទេសកម្ពុជារបស់យើង ដែលបច្ចុប្បន្ន នេះបើតាមការប៉ាន់ស្មានគឺកេសរកូលព្រៃរបស់យើងមានប្រមាណជាជាង ៥០០ប្រភេទ ហើយជាមួយនិងការរៀបចំនៅមជ្ឈមណ្ឌលសិក្សានិងស្រាវជ្រាវនិងអភិរក្សកេសរកូល សុខអានភ្នំគូលែន គឺក្រុមមន្ត្រីជំនាញបានធ្វើការសិក្សាប្រមូលពី ខេត្តផ្សេងៗនៅក្នុងនោះរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តព្រះវិហារ និងខេត្តសៀមរាបនេះគឺសរុបទៅមាន ៥ពាន់សំណាកដែលមានប្រមាណជា ២១០ប្រភេទនៃកេសរកូលព្រៃ។ នៅក្នុងនោះដែលក៏មានការកំណត់អត្តសញ្ញាណច្បាស់លាស់ហ្នឹងគឺជាង ១០០ប្រភេទហើយ ដែលមន្ត្រីជំនាញកំពុងតែសិក្សាបន្ថែមទៀត ចឹងវេទិកាជាតិកេសរកូលនេះគឺជាឱកាសមួយនៅក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃប្រភេទកេសរកូលព្រៃនៅកម្ពុជារបស់យើងមាន។

ទី២- ផ្សព្វផ្សាយឲ្យបានដឹង និងបណ្ដុះស្មារតីប្រជាពលរដ្ឋឲ្យស្រឡាញ់ធនធានធម្មជាតិជាពិសេសគឺអ្វីដែលយើងមានសម្បត្តិធម្មជាតិនេះគឺយើងត្រូវចូលរួមនៅក្នុងការការពារនិងអភិរក្ស។ ហើយវេទិការរបស់យើងនេះក៏ទាញការចាប់អារម្មណ៍ជារួមដល់សាធារណជនក៏ដូចជាអ្នកពាក់ព័ន្ធអំពីការព្រួយបារម្ភ ការបាត់បង់ប្រភេទពូជរបស់យើងដោយសារតែកន្លងទៅនេះមានការធ្វើអាជីវកម្មហួសប្រមាណទៅលើ ប្រភេទកេសរកូលព្រៃ ចឹងបានជាមានការរៀបចំនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខអានភ្នំគូលែន នេះគឺជាមជ្ឈមណ្ឌលមួយដើម្បីថែរក្សាប្រភេទពូជគង់វង្ស ហើយយើងនឹងពង្រីកបន្ថែមទៀតឲ្យបាន រីកចម្រើនហើយថែរក្សាប្រភេទគឺយើងមាន។

ទី៣- ទាក់ទងជាមួយនឹងការទប់ស្កាត់កុំឲ្យមានការធ្វើអាជីវកម្មហួសជ្រុលទៅលើកេសរកូលព្រៃនេះគឺយើងបានចេញសេចក្ដីណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ដែកមាន តំបន់ការពារធម្មជាតិជាពិសេសគឺមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិហ្នឹងគឺសុំឲ្យគាត់ត្រូវគ្រប់គ្រងឲ្យបានល្អទៅលើហ្នឹងហើយក៏ជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋសូមកុំឲ្យធ្វើអាជីវកម្មហួសប្រមាណ។ អាជីវកម្មហួសប្រមាណ មានន័យថាប្រសិនជាយើង បោចយកមកលក់ធម្មតាក្នុងបរិមាណតិចតួចជាការដោះដូរធម្មតាអាហ្នឹងវាមិនអីទេតែការធ្វើអាជីវកម្មហួសប្រមាណគឺវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រភេទពួកវាអាចឈានដល់ការបាត់បង់នូវប្រភេទពូជកេសរកូលរបស់យើងចឹងបានជាយើងត្រូវការទាំងការអប់រំផង និងការអនុវត្តច្បាប់ផងដើម្បីថែរក្សា។ ហើយយើងសង្ឃឹមថាអ្វីដែលយើងបាននិងកំពុងតែរៀបចំនេះគឺមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្សកេសរកូល សុខអានភ្នំគូលែន នេះគឺជាមជ្ឈមណ្ឌលមួយយើងអាចនិយាយថាជាធនាគារពូជគឺដើម្បីផ្គត់ផ្គង់ទៅតម្រូវការនៅក្នុងស្រុក ពីព្រោះបច្ចុប្បន្នជាមួយនឹងជីវភាពរបស់យើងរីកចម្រើនការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីវិល័យផ្ទះរបស់គាត់គឺមានការតុបតែងនូវគ្រឿងលម្អផ្សេងៗជាពិសេសគឺការដាំផ្កាល្អហើយកេសរកូលនេះគឺជាប្រភេទផ្កាម្យ៉ាង ដែលប្រជាពលរដ្ឋមានការចូលចិត្តក្នុងការដាំលម្អផ្ទះ ចឹងនេះជាចំណុចមួយដែលយើងគិតគូរអំពីនិរន្តរភាពនៃការថែរក្សាសុខភាពទាំងអស់ហ្នឹងឲ្យនៅគង់វង្ស ចឹងបានជាយើងរៀបចំវេទិកាជាតិកេសរកូល នេះគឺនៅក្នុងគោលបំណងដើម្បី៖

ទី១- ធ្វើម៉េចឲ្យប្រជាពលរដ្ឋបានដឹងថាយើងមានកេសរកូលអីខ្លះ ជាកេសរកូលព្រៃនេះដែលជាធនធានធម្មជាតិរបស់យើង។

ទី២- ឲ្យប្រជាពលរដ្ឋចូលរួមការពារថែរក្សាដើម្បីឲ្យរក្សាបានពូជទាំងអស់ហ្នឹងឲ្យវានៅគង់វង្ស ពីព្រោះដូនតារបស់យើងបន្សល់ទុកមកហើយយើងត្រូវតែបន្តថែរក្សាពូជរបស់យើងហ្នឹងឱ្យវានៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ទី៣- ជំរុញឲ្យមានការដាំលម្អតាមផ្ទះដែលដើម្បីជាការតុបតែងផង ហើយក៏ជាផ្នែកមួយនៃការបើកឲ្យមានមុខរបរសម្រាប់សហគមន៍សម្រាប់ការផ្គត់ផ្គង់ទៅលើទីផ្សារនៅក្នុងស្រុកដែរ ៕

អត្ថបទដែលជាប់ទាក់ទង