គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ លោកជំទាវ ប៊ុន សុថា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ស សុខា អនុប្រធាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ លោកជំទាវ ប៊ុន សុថា។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ក្រុមគ្រួសារ ស.ស.យ.ក. ទាំងអស់គ្នា សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីគោរពស្រលាញ់របស់លោក។ យើងខ្ញុំសូមបួងសួងសូមវិញ្ញាណក្ខ័ន្ធ លោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
