**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

បទវិភាគ៖សហរដ្ឋអាមេរិកបើកជាថ្មីឡើងវិញនូវស្ថានទូតដែលបានបិទអស់រយៈពេល៣០ឆ្នាំនោះគឺមិនមែនចង់ជួយប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកដោយចិត្តស្មោះនោះទេ

—————————————————-
“សហរដ្ឋអាមេរិកគួរតែបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះដែលបន្សល់ទុកនៅទីនេះកាលពីសង្គ្រាមលោកលើកទីពីរក្នុងពេលឆាប់ៗទៅ!” ពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត«The Guardian» របស់អង់គ្លេសតាមវិថីនៃក្រុង Honiara រដ្ឋធានីប្រជុំកោះ Solomon ប្រជាជនក្នុងតំបន់បានថ្លែងដូចពោលខាងលើ ។
ក្នុងប៉ុន្មានថ្ងៃមុនពេលចេញផ្សាយដំណឹងនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រជុំកោះ Solomonដែលបានបិទអស់រយៈពេល៣០ឆ្នាំបានបើកទ្វារជាថ្មីឡើងវិញ ។ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា នឹងចាត់បញ្ជូនមន្រ្តីការទូតកាន់តែច្រើនទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីយកគម្រោងនិងធនធានរបស់អាមេរិកផ្សារភ្ជាប់ជាមួយនឹងតម្រូវការក្នុងតំបន់ ។ ប្រសិនបើសហរដ្ឋអាមេរិកចង់ឆ្លៀតឱកាសនេះដើម្បីផ្តល់ជំនួយដល់ប្រទេសកោះប៉ាស៊ីហ្វិកយ៉ាងស្មោះស្ម័គ្រ ក៏ដូចជាកកើតទៅជាកម្លាំងរួមអន្តរជាតិក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកោះ នោះគ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជារឿងល្អមួយ ។ ប៉ុន្តែប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចមិនយល់ឃើញបែបនេះទេ បែរជាសម្គាល់ថា នេះជាវិធានការថ្មីបំផុតរបស់ក្រុងវ៉ាស៊ីនតោន ដើម្បី “ទប់ទល់នឹងប្រទេសចិន”និង “ពន្លឿនការរៀបចំចាត់ចែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។
កាលពីខែមេសាឆ្នាំ២០២២ ចិននិងប្រទេសប្រជុំកោះ Solomon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីជំរុញឱ្យប្រជុំកោះSolomon មានស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងប្រទេសមានអធិបតេយ្យភាពទាំងពីរនេះបានប៉ះពាល់ដល់គោលនយោបាយការទូតរបស់អាមេរិក ដូច្នេះ ប្រទេសកោះប៉ាស៊ីហ្វិកដែលត្រូវគេធ្វេសប្រហែសជាប់រហូតមកបានចូលក្នុងចក្ខុវិស័យរបស់សហរដ្ឋអាមេរិកម្តងទៀត ។
មួយផ្នែក សហរដ្ឋអាមេរិកនិងអូស្ត្រាលីបានរួមគ្នាលាបពណ៌លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងចិននិងប្រទេសប្រជុំកោះSolomon មួយផ្នែកទៀត មន្ត្រីសេតវិមានទទួលបទបញ្ជាទៅកាន់ប្រជុំកោះ Solomon ដើម្បីទប់ស្កាត់កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសប្រជុំកោះ Solomon ។ ក្នុងពេលដំណាលគ្នានេះ សហរដ្ឋអាមេរិកចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៅបំពេញទស្សនកិច្ចនៅប្រទេសកោះប៉ាស៊ីហ្វិក ហើយក្រុងវ៉ាស៊ីនតោនក៏បានរៀបចំធ្វើកិច្ចប្រជុំកំពូលរវាងអាមេរិកនិងប្រទេសកោះប៉ាស៊ីហ្វិកលើកទីមួយផងដែរ ។ អ្នកវិភាគបានលើកឡើងថា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានរៀបចំធ្វើសកម្មភាពការទូតជាច្រើនចំពោះប្រទេសកោះប៉ាស៊ីហ្វិក ដែលបានបង្ហាញពីភាពបន្ទាន់និងព្រួយបារម្ភរបស់អាមេរិកក្នុងការអូសទាញប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ។
កាលពីខែមិថុនាឆ្នាំ២០២២ អ្នកសារព័ត៌មានម្នាក់របស់ប្រជុំកោះ Solomon បានចុះផ្សាយអត្ថបទលើកាសែត «The New York Times» ថា គ្រាប់បែកនៃសង្គ្រាមលោកលើកទីពីរ “ជាវត្ថុមិនសូវច្រើនដែលតែងតែនាំឱ្យពួកគេគិតដល់ប្រទេសប៉ែកខាងលិច” ។ អ្នកសារព័ត៌មានរូបនេះបានថ្លែងថា “ខ្ញុំបានដើរសព្វកោះទាំងអស់របស់ប្រទេសប្រជុំកោះ Solomon តែមិនដែលឃើញកេរ្តិ៍មរតកអ្វីដែលបន្សល់ទុកពីសហរដ្ឋអាមេរិកនោះទេ ។ ប៉ុន្តែក្រុមហ៊ុនស្ថាបនារបស់ចិនកំពុងធ្វើឱ្យមន្ទីរពេទ្យដ៏សំខាន់របស់យើងមានភាពប្រសើរឡើង ហើយក៏កំពុងសាងសង់កីឡដ្ឋានមួយដែរ ”។
ភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ។ បើនិយាយចំពោះប្រទេសកោះប៉ាស៊ីហ្វិក ភារកិច្ចសំខាន់បំផុតគឺការអភិវឌ្ឍ ដូច្នេះ គឺត្រូវការជំនួយដ៏ស្មោះត្រង់របស់បរទេស តែមិនមែនឱកាសនិយមនោះទេ ។ ពួកគេកាន់តែមិនចង់ក្លាយជាកូនអុកនិងអ្នកត្រូវពលីក្នុងការប្រកួតប្រជែងរវាងប្រទេសធំនោះដែរ ។ រំពឹងថា បន្ទាប់ពីបើកជាថ្មីឡើងវិញនូវស្ថានទូតប្រចាំនៅប្រទេសប្រជុំកោះ Solomon ដែលបានបិទអស់រយៈពេល៣០ឆ្នាំនោះ សហរដ្ឋអាមេរិកអាចកសាងការគោរពនិងសមភាពចំពោះប្រទេសកោះប៉ាស៊ីហ្វិកជាថ្មីឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង