****បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

ស្វីស ប្ដេជ្ញាបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូ ចូលរួមចំណែកលើគ្រប់វិស័យ សំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា

ភ្នំពេញ៖ ស្វីស ប្ដេជ្ញាបន្តធ្វើការងារជាមួយភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូ ចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជាកិច្ចការផ្សេងផ្សេងទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ការ អភិវឌ្ឍសង្គមជាតិរបស់កម្ពុជា ។

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការក្រសួងការបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងឯកឧត្តម Pedro ZHAHLEN អគ្គរដ្ឋទូតស្វីស ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការ និងឯកឧត្តម Pedro ZHAHLEN ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីស ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា ជាពិសេសការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា និងការជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជា។

សម្តេចក្រឡាហោម ក៏ថ្លែងអំណរគុណចំពោះការគាំទ្រនានា ដែលរដ្ឋាភិបាលស្វីស បានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានការ សូមផ្ដល់នូវការគាំទ្រផ្នែកសិក្សា និងផ្តល់យោបល់ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សម្ដេចក្រឡាហោម ក៏បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅសហព័ន្ធស្វ៊ីស កាលពីឆ្នាំ២០១៦កន្លងទៅ ដែលក្នុងឱកាសនោះសម្តេចបានទទួលបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗដែលជាមេរៀនសម្រាប់កម្ពុជាក្នុងការបន្តជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់អនុវត្តដល់សព្វថ្ងៃ។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានថ្លែងអំណរគុណ និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម លើប្រវត្តិនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស ហើយដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមន្ទីរពេទ្យគន្ធៈបុប្ផា ឯកឧត្ដមក៏គាំទ្រចំពោះការលើកឡើងរបស់សម្ដេចដែរ ដោយសារថា មន្ទីរពេទ្យនេះបានជួយគាំពារគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺកុមារកម្ពុជា។

ឯកឧត្ដមក៏យកឱកាសនេះជម្រាបជូនសម្ដេចអំពី គម្រោងនានាមួយចំនួនដែលរដ្ឋាភិបាលស្វីស បាននិងកំពុងតែអនុវត្តជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងគម្រោងទ្វេភាគីក៏ដូចជា គម្រោងដែលអនុវត្តនៅក្នុងក្របខ័ណ្ឌមេគង្គ។ ចំពោះក្រុមការងារពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្ម ច្បាប់ NOs ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចផងដែរថា «ស្វីសមានការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូរចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជាកិច្ចការផ្សេងផ្សេងទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា» ។

បើជាការឆ្លើយតបពាក់ព័ន្ធទៅនឹងការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីសចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា សម្ដេចក្រឡាហោមជាថ្មីម្ដងទៀត បានវាយតម្លៃខ្ពស់ និងបានជម្រាបជូនបន្ថែមដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តផែនការជាតិដំណាក់កាលទី២ ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាបន្តពិនិត្យ និងផ្ទេរសិទ្ធិអំណាច ធនធាន ទាំងធនធានមនុស្ស និងធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីខិតខំធ្វើយ៉ាងណាបង្កើនសមត្ថភាពថ្នាក់ក្រោមជាតិ ក្នុងការទទួលបន្ទុកភារកិច្ចដែលថ្នាក់ជាតិប្រគល់ជូន សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាពខ្ពស់។

សម្ដេចក្រឡាហោម ក៏បានរំឭកផងដែរថា តាមរយៈទស្សនកិច្ចរបស់សម្តេចនៅសហព័ន្ធស្វីសនោះ ជាការពិតទោះបីជាអ្វីដែលបានឃើញនៅសហព័ន្ធស្វីសមិនអាចយកមកអនុវត្តទាំងស្រុងនៅកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាលខិតខំ យកបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗលើចំណុចដែលអាចអនុវត្តទៅតាមស្ថានភាពរបស់កម្ពុជា ហើយខិតខំធ្វើយ៉ាងណាឲ្យចំណុចទាំងនោះដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ក្រៅពីនេះ សម្ដេចក្រឡាហោម និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើការងារមួយចំនួនទៀត ក្នុងនោះរួមមានការត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតជាតិឆ្នាំ២០២៣ ការបន្តពង្រឹងការកសាងភាពជាដៃគូររវាងអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សបទល្មើសគ្រឿងញៀន និងបទល្មើសវាប្រឆាំងទៅនឹងការសម្អាតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង