ឯកឧត្តម ខៀវ មុត នាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា ជូនមណ្ឌលសុខភាពរកាក្នុងក្រុងដូនកែវ ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណេីរដោយឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកអភិបាលក្រុងដូនកែវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកឧបករណ៍តេសរហ័សកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់មណ្ឌលសុខភាពរកាក្នុង, មណ្ឌលសុខភាពរកាក្រៅ និងមណ្ឌលសុខភាពបារាយណ៍ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ សរុបចំនួន២៧ប្រអប់ ស្មេីនឹង៦៧៥ឧបករណ៍តេស្ត ដែលក្នុងមួយមណ្ឌលសុខភាពទទួលបាន ៩ប្រអប់ស្មេីនឹង២២៥ឧបករណ៍តេស្ត ៕
